វិវរណៈ 6:8
វិវរណៈ 6:8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំមើលទៅឃើញមានសេះមួយ សម្បុរបៃតងស្លាំង អ្នកជិះសេះនោះមានឈ្មោះថា «ស្លាប់» ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ទៅតាមអ្នកនោះ។ គេឲ្យទាំងពីរនោះមានអំណាចលើផែនដីមួយភាគបួន ដើម្បីសម្លាប់ដោយដាវ អំណត់ ទុក្ខវេទនា និងដោយសត្វសាហាវ នៅលើផែនដី។
វិវរណៈ 6:8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំមើលទៅឃើញសេះមួយសម្បុរត្រួយចេក អ្នកជិះសេះនោះឈ្មោះមច្ចុរាជ ហើយស្ថានមច្ចុរាជ ក៏មកជាមួយគាត់ដែរ។ មច្ចុរាជ និងស្ថានមច្ចុរាជ បានទទួលអំណាចលើមួយភាគបួននៃផែនដី ហើយ យកដាវ ទុរ្ភិក្ស ជំងឺអាសន្នរោគ និងសត្វសាហាវនៅលើផែនដី ឲ្យមកប្រល័យជីវិតមនុស្សលោក។
វិវរណៈ 6:8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំក៏ក្រឡេកមើលទៅឃើញសេះ១សម្បុរស្លាំង ឯអ្នកដែលជិះមានឈ្មោះថា «សេចក្ដីស្លាប់» ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏តាមអ្នកនោះទៅ គេឲ្យទាំង២នោះមានអំណាចលើផែនដី១ភាគក្នុង៤ ដើម្បីនឹងសំឡាប់ដោយដាវ អំណត់អត់ នឹងសេចក្ដីវេទនា ហើយដោយសត្វព្រៃនៅផែនដីផង។