វិវរណៈ 6:5-6
វិវរណៈ 6:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលកូនចៀមបកត្រាទីបី ខ្ញុំឮតួមានជីវិតទីបីពោលថា៖ «ចូរមក!» ខ្ញុំមើលទៅឃើញមានសេះខ្មៅមួយ ហើយអ្នកជិះសេះនោះមានកាន់ជញ្ជីងមួយនៅដៃ រួចខ្ញុំឮដូចជាមានសំឡេងមួយនៅកណ្ដាលសត្វមានជីវិតទាំងបួន ពោលថា៖ «អង្ករស្រូវសាលីមួយនាលិ ថ្លៃមួយដេណារី ហើយអង្ករស្រូវឱកបីនាលិ ក៏ថ្លៃមួយដេណារីដែរ តែកុំបង្ខូចប្រេង និងស្រាទំពាំងបាយជូរឡើយ!»។
វិវរណៈ 6:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលកូនចៀមបកត្រាទីបី ខ្ញុំឮសូរសត្វមានជីវិតទីបីពោលថា: «សូមអញ្ជើញមក!»។ ខ្ញុំមើលទៅឃើញសេះខ្មៅមួយ។ អ្នកជិះសេះនោះកាន់ជញ្ជីងមួយនៅដៃ ហើយខ្ញុំបានឮដូចជាមានសំឡេងមួយ ចេញពីក្នុងចំណោមសត្វមានជីវិតទាំងបួនថា: «អង្ករមួយគីឡូ ថ្លៃមួយដួង* ពោតបីគីឡូក៏ថ្លៃមួយដួងដែរ រីឯប្រេង និងស្រាទំពាំងបាយជូរវិញ កុំប៉ះពាល់ឲ្យសោះ»។
វិវរណៈ 6:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះបកត្រាទី៣ នោះខ្ញុំឮតួមានជីវិតទី៣ថា ចូរមកមើលចុះ ខ្ញុំក៏ក្រឡេកទៅឃើញសេះខ្មៅ១ ឯអ្នកដែលជិះក៏កាន់ជញ្ជីង១នៅដៃ រួចខ្ញុំឮសំឡេង១នៅកណ្តាលតួមានជីវិតទាំង៤ ពោលដូច្នេះថា អង្ករស្រូវសាលី១នាលិថ្លៃ២កាក់ ហើយអង្ករស្រូវឱក៣នាលិថ្លៃ២កាក់ តែកុំឲ្យបង្ខូចប្រេង នឹងស្រាទំពាំងបាយជូរឡើយ។