វិវរណៈ 6:14-15
វិវរណៈ 6:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ផ្ទៃមេឃក៏បាត់ទៅ ដូចជាក្រាំងដែលគេមូរទុក ហើយភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរើចេញពីកន្លែងរបស់វាដែរ។ អស់ទាំងស្តេចនៅផែនដី និងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកខ្លាំងពូកែ ហើយគ្រប់គ្នា ទាំងអ្នកបម្រើ ទាំងអ្នកជា ក៏ពួននៅក្នុងរអាង និងតាមក្រហែងថ្មភ្នំ
វិវរណៈ 6:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចជាក្រាំងដែលគេមូរទុក ហើយភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរបើកចេញពីកន្លែងរបស់វាដែរ។ ស្ដេចនានានៅលើផែនដី ពួកអ្នកធំ ពួកមេទ័ព ពួកអ្នកមាន ពួកអ្នកខ្លាំងពូកែ ពួកអ្នកងារ និងអ្នកជាទាំងប៉ុន្មាន ក៏នាំគ្នាទៅពួននៅតាមរអាងភ្នំ និងតាមថ្មភ្នំ
វិវរណៈ 6:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ផ្ទៃមេឃក៏បាត់ទៅ ដូចជាក្រាំងដែលគេមូរទៅវិញ ហើយគ្រប់ទាំងភ្នំ នឹងកោះទាំងប៉ុន្មាន ក៏ត្រូវរើចេញពីកន្លែងផង អស់ទាំងស្តេចនៅផែនដី នឹងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកខ្លាំងពូកែ ហើយគ្រប់ទាំងបាវបំរើ នឹងអ្នកជាទាំងប៉ុន្មាន គេពួននៅក្នុងរអាង ហើយក្នុងក្រហែងភ្នំទាំងអស់គ្នា