វិវរណៈ 6:12-13
វិវរណៈ 6:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញមានរញ្ជួយផែនដីជាខ្លាំង ព្រះអាទិត្យត្រឡប់ជាខ្មៅ ដូចសំពត់រោមខ្មៅ ហើយព្រះច័ន្ទត្រឡប់ដូចជាឈាម ផ្កាយនៅលើមេឃក៏ធ្លាក់មកលើផែនដី ដូចផ្លែល្វាខ្ចីជ្រុះពីដើម ដោយត្រូវខ្យល់ធំបក់បោក។
វិវរណៈ 6:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញផែនដីរញ្ជួយយ៉ាងខ្លាំង ព្រះអាទិត្យបែរជាងងឹតដូចក្រណាត់ខ្មៅ ហើយព្រះច័ន្ទទាំងមូលបែរទៅជាក្រហមដូចឈាម រីឯផ្កាយនៅលើមេឃក៏ធ្លាក់ចុះមកដី ដូចផ្លែល្វាខ្ចីជ្រុះ នៅពេលខ្យល់បក់បោកដើមវាយ៉ាងខ្លាំង។
វិវរណៈ 6:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះបកត្រាទី៦ នោះខ្ញុំក្រឡេកទៅ ឃើញមានកក្រើកដីជាខ្លាំង ថ្ងៃក៏ត្រឡប់ទៅជាខ្មៅដូចសំពត់រោមខ្មៅ ហើយខែក៏ត្រឡប់ប្រែទៅដូចជាឈាម ផ្កាយនៅលើមេឃក៏ធ្លាក់មកលើផែនដី ដូចជាដើមល្វាដែលត្រូវខ្យល់ធំ គ្រវាត់បណ្តាច់ផ្លែខ្ចីចោលចេញដែរ