វិវរណៈ 4:9-11

វិវរណៈ 4:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ណា​សត្វ​មាន​ជីវិត​ទាំង​បួន​នោះ​បាន​ថ្វាយ​សិរី‌ល្អ ព្រះ‌កិត្តិ‌នាម និង​ពាក្យ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ​រួច​ហើយ ពួក​ចាស់​ទុំ​ទាំង​ម្ភៃ‌បួន​នាក់ ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ថ្វាយ​បង្គំ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ ព្រម​ទាំង​ដាក់​មកុដ​របស់​ខ្លួន​នៅ​មុខ​បល្ល័ង្ក ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​ស័ក្តិសម​នឹង​ទទួល​សិរី‌ល្អ ព្រះ‌កិត្តិ‌នាម និង​ព្រះ‌ចេស្តា ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារ‌ពើ​មក ហើយ​របស់​ទាំង​នោះ​សុទ្ធ​តែ​បាន​កើត​មក និង​ស្ថិត‌ស្ថេរ​នៅ ដោយ​សារ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ»។

ចែក​រំលែក
អាន វិវរណៈ 4

វិវរណៈ 4:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ណា​សត្វ​មាន​ជីវិត​ទាំង​នោះ​លើក​តម្កើង​សិរី‌រុងរឿង ព្រះ‌កិត្តិនាម និង​អរ​ព្រះ‌គុណ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក គឺ​ព្រះអង្គ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រឹទ្ធា‌ចារ្យ​ទាំង​ម្ភៃ​បួន​រូប​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក ហើយ​ថ្វាយ‌បង្គំ​ព្រះអង្គ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រម​ទាំង​ដោះ​មកុដ​របស់​ខ្លួន​ដាក់​នៅ​មុខ​បល្ល័ង្ក ហើយ​ពោល​ថា: «បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ‌នៃ​យើង​ខ្ញុំ ព្រះអង្គ​សម​នឹង​ទទួល​សិរី‌រុងរឿង ព្រះ‌កិត្តិនាម និង​ឫទ្ធា‌នុភាព ដ្បិត​ព្រះអង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​មក អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មាន ហើយ​នៅ​ស្ថិត‌ស្ថេរ​ដោយ‌សារ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ»។

ចែក​រំលែក
អាន វិវរណៈ 4

វិវរណៈ 4:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ណា​តួ​មាន​ជីវិត​ទាំង​៤​នោះ​បាន​ថ្វាយ​សិរី‌ល្អ ល្បី​ព្រះ‌នាម នឹង​ពាក្យ​អរ​ព្រះ‌គុណ ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​‌កល្ប​ជានិច្ច រៀង​រាប​ដរាប​ទៅ​រួច​ហើយ នោះ​ពួក​ចាស់‌ទុំ​ទាំង​២៤​នាក់​ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ទាំង​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​‌កល្ប​ជានិច្ច រៀង​រាប​ត​ទៅ​នោះ ហើយ​ក៏​ដាក់​មកុដ​ខ្លួន​ចុះ​ថ្វាយ​នៅ​មុខ​បល្ល័ង្ក ដោយ​ទូល​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​សិរី‌ល្អ កិត្តិ‌នាម នឹង​ព្រះ‌ចេស្តា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វ​សារ‌ពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ‌ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង។

ចែក​រំលែក
អាន វិវរណៈ 4