វិវរណៈ 10:9-10
វិវរណៈ 10:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំក៏ដើរទៅរកទេវតានោះ ទាំងសុំឲ្យលោកប្រគល់ក្រាំងតូចមកខ្ញុំ។ លោកពោលមកកាន់ខ្ញុំថា៖ «ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើឲ្យអ្នកឈឺពោះ តែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។ ខ្ញុំក៏ទទួលយកក្រាំងតូចពីដៃទេវតាមកបរិភោគ នៅក្នុងមាត់ខ្ញុំ វាផ្អែមដូចទឹកឃ្មុំ លុះបរិភោគរួចហើយ ខ្ញុំក៏ឈឺពោះ។
វិវរណៈ 10:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ខ្ញុំក៏ដើរទៅរកទេវតានោះ ហើយសូមលោកឲ្យប្រគល់ក្រាំងតូចនោះមកខ្ញុំ។ ទេវតានោះពោលមកខ្ញុំថា៖ «ចូរយកទៅបរិភោគចុះ ក្រាំងនេះនឹងល្វីងនៅក្នុងពោះអ្នក តែនៅក្នុងមាត់នឹងផ្អែមដូចទឹកឃ្មុំវិញ»។ ខ្ញុំក៏យកក្រាំងតូចនោះពីដៃទេវតាមកបរិភោគ ហើយនៅក្នុងមាត់ខ្ញុំផ្អែមដូចទឹកឃ្មុំ តែកាលខ្ញុំបានបរិភោគរួចហើយ នោះក៏ល្វីងនៅក្នុងពោះខ្ញុំមែន។
វិវរណៈ 10:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំក៏ទៅឯទេវតានោះ និយាយថា សូមឲ្យក្រាំងតូចនោះមកខ្ញុំ ទេវតាឆ្លើយថា ចូរយកទៅបរិភោគចុះ ក្រាំងនេះនឹងធ្វើឲ្យពោះឯងល្វីង តែនៅក្នុងមាត់នឹងបានផ្អែមដូចទឹកឃ្មុំទេ នោះខ្ញុំក៏យកក្រាំងតូចពីដៃទេវតាមកទទួលទានឯនៅក្នុងមាត់ខ្ញុំ ក៏ផ្អែមដូចទឹកឃ្មុំមែន តែកាលខ្ញុំបានទទួលទានរួចទៅហើយ នោះពោះខ្ញុំបានទៅជាល្វីងវិញ