ទំនុកតម្កើង 86:11-12
ទំនុកតម្កើង 86:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ សូមបង្រួមចិត្តទូលបង្គំ ឲ្យកោតខ្លាចព្រះនាមព្រះអង្គ។ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គយ៉ាងអស់ពីចិត្ត ហើយនឹងលើកតម្កើងព្រះនាមព្រះអង្គ ជារៀងរហូត។
ទំនុកតម្កើង 86:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់អើយ សូមបង្រៀនទូលបង្គំ ឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្ដីពិតរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចព្រះនាមព្រះអង្គ។ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំលើកតម្កើងព្រះអង្គយ៉ាងអស់ពីចិត្ត ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿង ព្រះនាមរបស់ព្រះអង្គរហូតតទៅ
ទំនុកតម្កើង 86:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវនៃទ្រង់ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់ សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរទ្រង់ឲ្យអស់ពីចិត្ត ហើយនឹងលើកដំកើងព្រះនាមទ្រង់ជាដរាបតទៅ