ទំនុកតម្កើង 84:3-4
ទំនុកតម្កើង 84:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាមហាក្សត្រ និងជាព្រះនៃទូលបង្គំអើយ សូម្បីតែសត្វចាបក៏រកបានលំនៅ ហើយសត្វត្រចៀកកាំ ក៏រកបានសម្បុកសម្រាប់ខ្លួន ជាកន្លែងដែលដាក់កូនរបស់វា នៅឯអាសនារបស់ព្រះអង្គដែរ។ មានពរហើយ អស់អ្នកដែលរស់នៅ ក្នុងដំណាក់របស់ព្រះអង្គ ទាំងច្រៀងសរសើរតម្កើងព្រះអង្គជានិច្ច។ –បង្អង់
ទំនុកតម្កើង 84:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់នៃពិភពទាំងមូល ឱព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃទូលបង្គំអើយ! សូម្បីតែសត្វចាប និងសត្វត្រចៀកកាំ ក៏រកបានកន្លែងធ្វើសំបុកដាក់កូនចៅវា នៅជិតអាសនៈរបស់ព្រះអង្គដែរ។ មានសុភមង្គលហើយ អស់អ្នកដែលរស់នៅក្នុងព្រះដំណាក់របស់ព្រះអង្គ គេនឹងសរសើរតម្កើងព្រះអង្គរហូតតរៀងទៅ!។ - សម្រាក
ទំនុកតម្កើង 84:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ានៃពួកពលបរិវារ ដែលជាមហាក្សត្រ ហើយជាព្រះនៃទូលបង្គំអើយ ទោះទាំងចាបក៏រកទីនៅបាន ហើយសត្វត្រចៀកកាំ ក៏បានសំបុកសំរាប់ខ្លួន ជាកន្លែងដែលដាក់កូនបានដែរ គឺជាអាសនានៃទ្រង់ មានពរហើយ អស់អ្នកណាដែលអាស្រ័យនៅ ក្នុងដំណាក់ទ្រង់ គេនឹងចេះតែសរសើរដល់ទ្រង់ជានិច្ច។ –បង្អង់