ទំនុកតម្កើង 84:11-12
ទំនុកតម្កើង 84:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។ ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ អ្នកដែលទុកចិត្តដល់ព្រះអង្គ អ្នកនោះមានពរហើយ។
ទំនុកតម្កើង 84:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតព្រះជាអម្ចាស់ជាពន្លឺថ្ងៃ និងជាខែលការពារយើង ព្រះអម្ចាស់ប្រណីសន្ដោស និងប្រទានឲ្យយើងបានរុងរឿង ព្រះអង្គតែងតែប្រទានសុភមង្គលឲ្យអស់អ្នក ដែលរស់នៅ ដោយគ្មានសៅហ្មង។ ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ អ្នកណាទុកចិត្តលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។
ទំនុកតម្កើង 84:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់ជាព្រះអាទិត្យ ហើយជាខែល ព្រះយេហូវ៉ាទ្រង់នឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ទ្រង់នឹងមិនសំចៃទុករបស់ល្អអ្វី ដល់ពួកអ្នកដែលដើរដោយទៀងត្រង់ឡើយ ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ មនុស្សណាដែលទុកចិត្តនឹងទ្រង់ នោះមានពរហើយ។