ទំនុកតម្កើង 84:1-4

ទំនុកតម្កើង 84:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ គួរ​ស្រឡាញ់​ណាស់​ហ្ន៎! ព្រលឹង​ទូល‌បង្គំ​រឭក អើ ក៏​នឹក​ដល់​ទី‌លាន​របស់​ព្រះ‌យេហូវ៉ា ជា​ពន់​ពេក ចិត្ត និង​សាច់​ឈាម​ទូល‌បង្គំ ច្រៀង​ដោយ​អំណរ​ថ្វាយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​មហា‌ក្សត្រ និង​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម្បី​តែ​សត្វ​ចាប​ក៏​រក​បានលំនៅ ហើយ​សត្វ​ត្រចៀក‌កាំ ក៏​រក​បាន​សម្បុក​សម្រាប់​ខ្លួន ជា​កន្លែង​ដែល​ដាក់​កូន​របស់​វា នៅ​ឯ​អាសនា​របស់​ព្រះ‌អង្គ​ដែរ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​រស់​នៅ ក្នុងដំណាក់​របស់​ព្រះ‌អង្គ ទាំង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា‌និច្ច។ –បង្អង់

ទំនុកតម្កើង 84:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ អស់​ទាំង​ទី​ដែល​ទ្រង់​ស្ថិត​នៅ នោះ​គួរ​ស្រឡាញ់​ណាស់​ហ្ន៎ ព្រលឹង​ទូលបង្គំ​រឭក អើ ក៏​កន្លេង​ចិត្ត ដោយ​នឹក​ដល់​ទីលាន​នៃ​ព្រះ‌យេហូវ៉ា ចិត្ត នឹង​សាច់​ឈាម​ទូលបង្គំ ស្រែក​អាល័យ​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ជា​មហា‌ក្សត្រ ហើយ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទោះ​ទាំង​ចាប​ក៏​រក​ទី​នៅ​បាន ហើយ​សត្វ​ត្រចៀក‌កាំ ក៏​បាន​សំបុក​សំរាប់​ខ្លួន ជា​កន្លែង​ដែល​ដាក់​កូន​បាន​ដែរ គឺ​ជា​អាសនា​នៃ​ទ្រង់ មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​អាស្រ័យ​នៅ ក្នុង​ដំណាក់​ទ្រង់ គេ​នឹង​ចេះ​តែ​សរសើរ​ដល់​ទ្រង់​ជានិច្ច។ –បង្អង់

ទំនុកតម្កើង 84:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ ទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់ របស់​ព្រះអង្គ​ណាស់! ទូលបង្គំ​អន្ទះ‌អន្ទែង​ប្រាថ្នា​ចង់​ចូល ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់​ពន់​ពេក​ក្រៃ ទូលបង្គំ​បន្លឺ​សំឡេង​តម្កើង ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ អស់​ពី​កម្លាំង​កាយ និង​កម្លាំង​ចិត្ត។ ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ! សូម្បី​តែ​សត្វ​ចាប និង​សត្វ​ត្រចៀក‌កាំ ក៏​រក​បាន​កន្លែង​ធ្វើ​សំបុក​ដាក់​កូន​ចៅ​វា នៅ​ជិត​អាសនៈ​របស់​ព្រះអង្គ​ដែរ។ មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ គេ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​រហូត​ត​រៀង​ទៅ!។ - សម្រាក