ទំនុកតម្កើង 73:27-28
ទំនុកតម្កើង 73:27-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលងាកចេញឆ្ងាយ ពីព្រះអង្គនឹងត្រូវអន្តរាយ ហើយព្រះអង្គនឹងធ្វើឲ្យអស់អ្នក ដែលក្បត់ព្រះអង្គត្រូវវិនាសសូន្យទៅ។ រីឯទូលបង្គំវិញ ទូលបង្គំមានសុភមង្គល តែនៅពេលណាទូលបង្គំ នៅជាមួយព្រះអង្គប៉ុណ្ណោះ ឱព្រះជាអម្ចាស់អើយ ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ ទូលបង្គំនឹងប្រកាសអំពីស្នាព្រះហស្ដ ទាំងប៉ុន្មានរបស់ព្រះអង្គ។
ទំនុកតម្កើង 73:27-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ដ្បិតមើល៍ អស់អ្នកដែលនៅឆ្ងាយពីព្រះអង្គ នឹងត្រូវវិនាស ព្រះអង្គបំផ្លាញអស់អ្នកដែលផិតក្បត់ព្រះអង្គ។ រីឯទូលបង្គំវិញ ជាការប្រពៃណាស់ ដែលទូលបង្គំបាននៅជិតព្រះ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ា ជាទីជ្រកកោន ដើម្បីឲ្យទូលបង្គំបានថ្លែងប្រាប់ ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ។
ទំនុកតម្កើង 73:27-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ដ្បិតមើល អស់អ្នកដែលនៅឆ្ងាយពីទ្រង់ គេនឹងត្រូវវិនាស ទ្រង់បំផ្លាញអស់អ្នកដែលផិតចេញពីទ្រង់ ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់។