ទំនុកតម្កើង 73:16-20

ទំនុកតម្កើង 73:16-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តែ​កាល​ទូល‌បង្គំ​គិត​ពិចារណា ចង់​យល់​ពី​រឿង​នេះ នោះ​ពិបាក​យល់​ដល់​ទូល‌បង្គំ​ណាស់ រហូត​ទាល់​តែ​ទូល‌បង្គំ​បាន​ចូល​ទៅ​ក្នុង ទី​បរិសុទ្ធ​របស់​ព្រះ នោះ​ទើប​ទូល‌បង្គំ​យល់​ពី​ចុង​បញ្ចប់​របស់​គេ។ តាម​ពិត ព្រះ‌អង្គ​បាន​ដាក់​ឲ្យ​គេ ឈរ​នៅ​កន្លែង​ដ៏​រអិល ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​ធ្លាក់​ទៅក្នុងសេចក្ដី​វិនាស។ គេ​ត្រូវ​អន្តរធាន​ទៅ​យ៉ាង​ឆាប់​ដល់​ម៉្លេះ គេ​ត្រូវ​រលាយ​សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង! គេ​ប្រៀប​ដូច​យល់‌សប្តិ​ក្រោយ​ពេល​ភ្ញាក់​ឡើង ឱ​ព្រះ‌អម្ចាស់​អើយ កាល​ព្រះ‌អង្គ​តើន​ឡើង ព្រះ‌អង្គ​មិន​ចង់​ឃើញ​រូប​គេ​ឡើយ។

ទំនុកតម្កើង 73:16-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទូលបង្គំ​ខិត‌ខំ​រិះគិត​ចង់​យល់​អំពី​បញ្ហា​នេះ ប៉ុន្តែ ពិបាក​យល់​ណាស់ រហូត​ទាល់​តែ​ទូលបង្គំ​ចូល​មក​ដល់ ទីសក្ការៈ​របស់​ព្រះ‌ជាម្ចាស់ ទើប​ទូលបង្គំ​យល់​ថា​ចុង​បញ្ចប់​របស់​មនុស្ស អាក្រក់​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។ តាម​ពិត ព្រះអង្គ​បាន​ដាក់​ពួក​គេ នៅ​ជម្រាល​មួយ​ដ៏​រអិល ព្រះអង្គ​ធ្វើ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ពួក​គេ​នឹង​វិនាស​បាត់​បង់ ពួក​គេ​នឹង​ត្រូវ​អន្តរាយ រលាយ​សូន្យ​ទៅ​យ៉ាង​រន្ធត់​បំផុត។ ព្រះ‌អម្ចាស់​អើយ ពេល​ព្រះអង្គ​តើន​ឡើង ព្រះអង្គ​នឹង​រំលាយ​ពួក​គេ​ឲ្យ​វិនាស​បាត់​ទៅ ដូច​ការ​យល់​សប្ដិ។

ទំនុកតម្កើង 73:16-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ទូលបង្គំ​បាន​ពិចារណា ដើម្បី​ចង់​ដឹង​ច្បាស់​ពី​សេចក្ដី​នេះ នោះ​ក៏​ពិបាក​ដល់​ទូលបង្គំ​ណាស់ ទាល់​តែ​ទូលបង្គំ​បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ ហើយ​បាន​ពិចារណា​ពី​ចុង​បំផុត​របស់​គេ ពិត​ប្រាកដ​ជា​ទ្រង់​ឲ្យ​គេ​ឈរ​នៅ​កន្លែង​ដ៏​រឥល ទ្រង់​ក៏​បោះ​គេ​ចុះ​ទៅ​ឲ្យ​ត្រូវ​ហិន‌វិនាស យី​អើ គេ​ត្រូវ​អន្តរ‌ធាន​ទៅ​ជា​ឆាប់​អី​ម៉្លេះ គេ​ត្រូវ​សាប‌សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង​ខ្លាច នេះ​បែប​ដូច​ជា​កាល​ណា​យល់‌សប្តិ​រួច​ភ្ញាក់​ឡើង ឱ​ព្រះ‌អម្ចាស់​អើយ កាល​ណា​ទ្រង់​តើន​ឡើង នោះ​ទ្រង់​នឹង​តោះ‌តើយ​ចំពោះ​រូប​គេ​ដែរ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ