ទំនុកតម្កើង 68:5-6
ទំនុកតម្កើង 68:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះដែលគង់ក្នុងដំណាក់ដ៏បរិសុទ្ធ ព្រះអង្គជាឪពុករបស់ក្មេងកំព្រា និងជាអ្នកការពារស្ត្រីមេម៉ាយ។ ព្រះទ្រង់ប្រទានឲ្យមនុស្សឯកោ មានផ្ទះសំបែងរស់នៅ ព្រះអង្គនាំអ្នកជាប់ឃុំឃាំង ចេញទៅរកភាពចម្រុងចម្រើន តែពួកបះបោរវិញ នឹងរស់ក្នុងទឹកដីហួតហែង។
ទំនុកតម្កើង 68:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះដំណាក់ដ៏វិសុទ្ធ* ព្រះអង្គជាឪពុករបស់ក្មេងកំព្រា ព្រះអង្គរកយុត្តិធម៌ឲ្យស្ត្រីមេម៉ាយ។ ព្រះជាម្ចាស់ប្រទានគ្រួសារ ឲ្យមនុស្សឯកោ ព្រះអង្គនាំអ្នកជាប់ឃុំឃាំង ឲ្យមានសេរីភាពពេញទី រីឯជនបះបោរវិញ គេនឹងទៅរស់នៅក្នុងទីហួតហែង។
ទំនុកតម្កើង 68:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯព្រះដែលគង់នៅក្នុងទីលំនៅបរិសុទ្ធ ទ្រង់ជាឪពុកដល់ពួកកំព្រា នឹងជាចៅក្រមដល់ពួកមេម៉ាយ ព្រះទ្រង់ប្រោសមនុស្សត្រមោចឲ្យបែកជាគ្រួសារឡើង ទ្រង់នាំពួកឈ្លើយឲ្យចេញមកឯសេចក្ដីចំរើន តែពួករឹងចចេសត្រូវអាស្រ័យនៅស្រុកហួតហែងវិញ។