ទំនុកតម្កើង 34:17-20
ទំនុកតម្កើង 34:17-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលមនុស្សសុចរិតស្រែករកព្រះអង្គ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យគេ ហើយព្រះអង្គរំដោះគេ ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន។ ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលក្រំចិត្ត ហើយព្រះអង្គសង្គ្រោះអស់អ្នក ដែលមានចិត្តសោកសង្រេង។ មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន ប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេ ឲ្យរួចផុតពីទុក្ខលំបាកទាំងនោះជានិច្ច។ ព្រះអង្គថែរក្សាគេឲ្យបានសុខសាន្ត គឺគ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ។
ទំនុកតម្កើង 34:17-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។ ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។ មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ារំដោះគេឲ្យរួច ពីទុក្ខលំបាកទាំងអស់។ ព្រះអង្គរក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះ មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ។
ទំនុកតម្កើង 34:17-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯមនុស្សសុចរិត គេអំពាវនាវ ហើយព្រះយេហូវ៉ា ទ្រង់ទទួលស្តាប់ ទ្រង់ក៏ប្រោសគេឲ្យរួចពីគ្រប់សេចក្ដីលំបាករបស់គេ ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នក ដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក ដែលមានវិញ្ញាណទន់ទាប មនុស្សសុចរិតតែងតែកើតមានសេចក្ដីលំបាកជាច្រើន តែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្ដីទាំងនោះ ទ្រង់រក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះ មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ