ទំនុកតម្កើង 33:13-15
ទំនុកតម្កើង 33:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ទតមើលពីស្ថានបរមសុខ ព្រះអង្គឃើញមនុស្សលោកទាំងអស់ ហើយពីព្រះដំណាក់របស់ព្រះអង្គ ព្រះអង្គរំពៃមើលមនុស្សទាំងអស់ ដែលរស់នៅលើផែនដី គឺព្រះអង្គហើយដែលបានបង្កើត ចិត្តគំនិតរបស់គេទាំងអស់គ្នា ហើយព្រះអង្គយកព្រះហឫទ័យ ទុកដាក់នឹងអំពើទាំងអស់ដែលគេប្រព្រឹត្ត។
ទំនុកតម្កើង 33:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាទតមកពីលើស្ថានសួគ៌ ព្រះអង្គឃើញមនុស្សលោកទាំងអស់ ហើយពីព្រះដំណាក់របស់ព្រះអង្គ ព្រះអង្គទតឃើញមនុស្សទាំងអស់ ដែលរស់នៅលើផែនដី គឺព្រះអង្គហើយដែលបង្កើតចិត្ត របស់គេទាំងអស់គ្នា ក៏ពិចារណាមើលអស់ទាំងការ ដែលគេប្រព្រឹត្តដែរ។
ទំនុកតម្កើង 33:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ទតមកពីលើស្ថានសួគ៌ ទ្រង់ឃើញមនុស្សលោកទាំងអស់ ទ្រង់ទតមកពីស្ថានដ៏ជាទីលំនៅរបស់ទ្រង់ ក៏ឃើញអស់អ្នកដែលនៅផែនដីផង គឺទ្រង់ហើយ ដែលស្អាងចិត្តគេ ក៏ពិចារណាមើលអស់ទាំងការដែលគេធ្វើដែរ