ទំនុកតម្កើង 33:10-11
ទំនុកតម្កើង 33:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាធ្វើឲ្យការប្រឹក្សា របស់ជាតិសាសន៍នានា ទៅជាអសារឥតការ ព្រះអង្គធ្វើឲ្យគំនិតរបស់ប្រជាជនទាំងឡាយ អសារបង់។ រីឯដំបូន្មានរបស់ព្រះយេហូវ៉ាវិញ នៅស្ថិតស្ថេរជារៀងរហូត ហើយគម្រោងការក្នុងព្រះហឫទ័យព្រះអង្គ នៅជាប់ជាដរាប គ្រប់ជំនាន់តរៀងទៅ។
ទំនុកតម្កើង 33:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់រំលំផែនការរបស់ប្រជាជាតិនានា! ព្រះអង្គរំលាយគម្រោងការរបស់ ប្រជាជនទាំងឡាយ។ រីឯផែនការរបស់ព្រះអង្គវិញ នៅស្ថិតស្ថេររហូតតទៅ ហើយគម្រោងការរបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
ទំនុកតម្កើង 33:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យសេចក្ដីប្រឹក្សានៃអស់ទាំងនគរ បានថ្លស់ការ ទ្រង់ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការ ឯដំបូន្មានផងព្រះយេហូវ៉ាវិញ នោះនៅជាប់ជានិច្ច ហើយដំរិះក្នុងព្រះហឫទ័យទ្រង់ក៏នៅជាដរាប ដល់អស់ទាំងដំណតទៅ