ទំនុកតម្កើង 25:16-18
ទំនុកតម្កើង 25:16-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមទតមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង! ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។ ទូលបង្គំលំបាកចិត្តពន់ពេកណាស់ សូមដកការតប់ប្រមល់នេះ ចេញពីចិត្តទូលបង្គំទៅ។ សូមទតមកទុក្ខវេទនា និងការនឿយព្រួយរបស់ទូលបង្គំ សូមអត់ទោសឲ្យទូលបង្គំ បានរួចពីអំពើបាបទាំងប៉ុន្មានផង។
ទំនុកតម្កើង 25:16-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំនៅឯកោ ហើយវេទនាជាខ្លាំង។ ទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំង សូមដកទូលបង្គំចេញពីសេចក្ដីទុក្ខលំបាក របស់ទូលបង្គំទៅ។ សូមទតមើលទុក្ខវេទនា និងការនឿយព្រួយរបស់ទូលបង្គំ ហើយសូមអត់ទោសអំពើបាបទាំងប៉ុន្មាន របស់ទូលបង្គំផង។
ទំនុកតម្កើង 25:16-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមទ្រង់បែរមកមានសេចក្ដីមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំនៅតែឯង ហើយមានសេចក្ដីវេទនា សេចក្ដីទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំង ឱសូមនាំទូលបង្គំចេញពីសេចក្ដីទុក្ខលំបាកនៃទូលបង្គំ សូមពិនិត្យមើលសេចក្ដីវេទនា នឹងសេចក្ដីនឿយព្រួយរបស់ទូលបង្គំ ហើយអត់ទោសអស់ទាំងបាបរបស់ទូលបង្គំផង