ទំនុកតម្កើង 25:1-3
ទំនុកតម្កើង 25:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមផ្ចង់ចិត្តគំនិត ទៅរកព្រះអង្គ ។ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទុកចិត្តដល់ព្រះអង្គ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមកុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំអរសប្បាយ ដោយឈ្នះទូលបង្គំឡើយ! អស់អ្នកដែលមានចិត្តសង្ឃឹមដល់ព្រះអង្គ នឹងមិនត្រូវខ្មាសឡើយ គឺមានតែអ្នកប្រព្រឹត្តក្បត់ ដោយឥតហេតុប៉ុណ្ណោះ ដែលត្រូវខ្មាស។
ទំនុកតម្កើង 25:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ។ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ ដូច្នេះ សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខ! សូមកុំឲ្យខ្មាំងសត្រូវអាចមានជ័យជម្នះ លើទូលបង្គំឡើយ!។ អស់អ្នកដែលសង្ឃឹមលើព្រះអង្គ នឹងមិនត្រូវខកចិត្តទេ គឺមានតែពួកអ្នកឆាប់ក្បត់ព្រះអង្គប៉ុណ្ណោះ ដែលត្រូវខកចិត្ត។
ទំនុកតម្កើង 25:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមលើក ព្រលឹងថ្វាយដល់ទ្រង់ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទុកចិត្តនឹងទ្រង់ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមកុំឲ្យពួកខ្មាំងសត្រូវមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឲ្យសោះ ប៉ុន្តែអស់អ្នកដែលមានចិត្តសង្ឃឹមដល់ទ្រង់ នោះមិនត្រូវខ្មាសឡើយ គឺពួកអ្នកប្រព្រឹត្តក្បត់ ដោយឥតហេតុ ដែលត្រូវខ្មាសវិញ