ទំនុកតម្កើង 24:7-10

ទំនុកតម្កើង 24:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើង! ឱ​ទ្វារ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​អើយ ចូរ​ងើបឡើង ដើម្បី​ឲ្យ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ ទ្រង់​យាង​ចូល​មក។ តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណា? គឺ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ជា​ព្រះ‌យេហូវ៉ា​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្នុង​ចម្បាំង! ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើង! ឱ​ទ្វារ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​អើយ ចូរ​ងើប​ឡើង ដើម្បី​ឲ្យ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ ទ្រង់​យាង​ចូល​មក! តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណា? គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​ហើយ​ជា​មហា‌ក្សត្រ ដ៏​មាន​សិរី‌ល្អ។ -បង្អង់

ទំនុកតម្កើង 24:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ! ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​អើយ ចូរ​ចំហ​ឲ្យ​ធំ ដើម្បី​ឲ្យ​ព្រះ‌មហា‌ក្សត្រ ប្រកប​ដោយ​សិរី‌រុងរឿង​យាង​ចូល​មក! តើ​ព្រះ‌មហា‌ក្សត្រ​ប្រកប​ដោយ សិរី‌រុងរឿង​នេះ​ជា​នរណា? -ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។ ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ! ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​អើយ ចូរ​ចំហ​ឲ្យ​ធំ ដើម្បី​ឲ្យ​ព្រះ‌មហា‌ក្សត្រ ប្រកប​ដោយ​សិរី‌រុងរឿង​យាង​ចូល​មក! តើ​ព្រះ‌មហា‌ក្សត្រ​ប្រកប​ដោយ សិរី‌រុងរឿង​នេះ​ជា​នរណា? -ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល* គឺ​ព្រះអង្គ​ហើយ​ដែល​ជា​ព្រះ‌មហា‌ក្សត្រ ប្រកប​ដោយ​សិរី‌រុងរឿង!។ - សម្រាក

ទំនុកតម្កើង 24:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើង ឱ​ទ្វារ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច​អើយ ចូរ​នៅ​ជា​ចំហ​ចុះ នោះ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ ទ្រង់​នឹង​យាង​ចូល​មក តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណា គឺ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ចេស្តា នឹង​ឥទ្ធិ‌ឫទ្ធិ ជា​ព្រះ‌យេហូវ៉ា​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្នុង​ចំបាំង ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើង ឱ​ទ្វារ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច​អើយ ចូរ​នៅ​ជា​ចំហ​ចុះ នោះ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ ទ្រង់​នឹង​យាង​ចូល​មក តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណា គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ជា​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នោះ​ឯង។ បង្អង់