ទំនុកតម្កើង 24

24
ទ្វារ​ចូល​ទៅ​ក្នុង​ព្រះ​វិហារ
ទំនុក​របស់​ស្ដេច​ដាវីឌ។
1ផែនដី​ជា​របស់​ព្រះ‌យេហូវ៉ា
ហើយ​អ្វីៗ​សព្វ​សារពើ​នៅលើ​ផែនដី
ពិភព​លោក ព្រម​ទាំង​អស់​អ្នក
ដែល​រស់​នៅក្នុងពិភព​លោក
ក៏​ជា​របស់​ព្រះ‌យេហូវ៉ា​ដែរ
2ដ្បិត​ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី​នៅ​លើ​សមុទ្រ
ហើយ​បាន​តាំង​វា​យ៉ាង​មាំនៅ​លើ​ទន្លេ​នានា។
3៙ តើ​អ្នក​ណា​អាច​ឡើង​ទៅ​លើ​ភ្នំ
របស់​ព្រះ‌យេហូវ៉ា​បាន?
តើ​អ្នក​ណា​អាច​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ
របស់​ព្រះ‌អង្គ​បាន?
4គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ
ជា​អ្នក​ដែល​មិន​បណ្ដោយ​ឲ្យ​ព្រលឹង​ខ្លួន
ទៅ​តាម​សេចក្ដី​ភូត​ភរ
ក៏​មិន​ពោល​ពាក្យ​ស្បថ​បំពាន​ឡើយ។
5អ្នក​នោះ​នឹង​ទទួល​ព្រះ​ពរ​ពី​ព្រះ‌យេហូវ៉ា
និង​សេចក្ដី​សុចរិត​ពី​ព្រះ
ដ៏​ជួយ​សង្គ្រោះ​របស់​ខ្លួន។
6អ្នក​ទាំងនេះ​ហើយ​ជា​ពួក​អ្នក
ដែល​ស្វែង​រក​ព្រះ‌អង្គ
គឺ​អ្នក​ដែល​ស្វែង​រក​ព្រះ‌ភក្ត្រ
នៃ​ព្រះរបស់​លោក​យ៉ាកុប ។ -បង្អង់
7៙ ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើង!
ឱ​ទ្វារ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​អើយ ចូរ​ងើបឡើង
ដើម្បី​ឲ្យ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ
ទ្រង់​យាង​ចូល​មក។
8តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណា?
គឺ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ
ជា​ព្រះ‌យេហូវ៉ា​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្នុង​ចម្បាំង!
9ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើង!
ឱ​ទ្វារ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​អើយ ចូរ​ងើប​ឡើង
ដើម្បី​ឲ្យ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ
ទ្រង់​យាង​ចូល​មក!
10តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណា?
គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​ហើយ​ជា​មហា‌ក្សត្រ
ដ៏​មាន​សិរី‌ល្អ។ -បង្អង់

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 24: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ