ទំនុកតម្កើង 149:1-3
ទំនុកតម្កើង 149:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ចូរច្រៀងបទមួយថ្មីថ្វាយព្រះយេហូវ៉ា ចូរសរសើរតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំរបស់ពួកអ្នកបរិសុទ្ធ! ចូរឲ្យអ៊ីស្រាអែលរីករាយក្នុងព្រះដែលបង្កើតខ្លួន ចូរឲ្យពួកកូននៃក្រុងស៊ីយ៉ូនបានត្រេកអរ នឹងព្រះមហាក្សត្ររបស់ខ្លួន! គួរឲ្យគេសរសើរតម្កើងព្រះនាមព្រះអង្គ ដោយលោតកញ្ឆេង គួរឲ្យគេច្រៀងថ្វាយព្រះអង្គ ដោយវាយក្រាប់ និងចាប់ស៊ុង!
ទំនុកតម្កើង 149:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហាលេលូយ៉ា! ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ចូរច្រៀងសរសើរព្រះអង្គ នៅក្នុងអង្គប្រជុំរបស់អ្នកជឿព្រះអង្គ! ចូរឲ្យជនជាតិអ៊ីស្រាអែល រីករាយនឹងព្រះអង្គដែលបានបង្កើតគេមក សូមឲ្យប្រជាជនក្រុងស៊ីយ៉ូន មានអំណរសប្បាយនឹងព្រះមហាក្សត្ររបស់ខ្លួន! ចូរនាំគ្នារាំសរសើរតម្កើងព្រះអង្គ ចូរនាំគ្នាស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ ដោយវាយក្រាប់ និងដេញពិណ!
ទំនុកតម្កើង 149:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរសរសើរដល់ព្រះយេហូវ៉ា ចូរច្រៀងបទ១ថ្មីថ្វាយព្រះយេហូវ៉ា ព្រមទាំងសេចក្ដីសរសើរពីទ្រង់ នៅក្នុងជំនុំនៃពួកអ្នកបរិសុទ្ធផង គួរឲ្យពួកអ៊ីស្រាអែលរីករាយឡើងក្នុងព្រះដែលបង្កើតខ្លួន គួរឲ្យពួកកូនចៅនៃក្រុងស៊ីយ៉ូនបានត្រេកអរ ក្នុងមហាក្សត្ររបស់ខ្លួន គួរឲ្យគេសរសើរព្រះនាមទ្រង់ ដោយលោតកញ្ឆេង គួរឲ្យគេច្រៀងសរសើរទ្រង់ ដោយក្រាប់នឹងស៊ុង