ទំនុកតម្កើង 147:7-11

ទំនុកតម្កើង 147:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​អរ​ព្រះ‌គុណ ចូរ​លើក​ទំនុក​ថ្វាយ​ព្រះ​នៃ​យើង ដោយ​ចាប់​ស៊ុង។ ព្រះ‌អង្គ​បិទ​បាំង​ផ្ទៃ​មេឃ​ដោយ​ពពក ព្រះ‌អង្គ​រៀប​ចំ​ឲ្យ​មាន​ភ្លៀង​សម្រាប់​ផែនដី ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​លើ​ភ្នំ។ ព្រះ‌អង្គ​ប្រទានឲ្យ​សត្វ​ពាហនៈ​មាន​អាហារ ហើយ​ក៏​ប្រទាន​ឲ្យ​កូន​ក្អែក​ដែល​យំ​ដែរ។ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កម្លាំង​សេះ​ទេ ក៏​មិន​រីករាយ​នឹង​ជើង​មនុស្ស​ដែរ តែ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ គឺ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។

ទំនុកតម្កើង 147:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​នាំ​គ្នា​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ​នៃ​យើង ទាំង​ដេញ​ពិណ​កំដរ​ផង! ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ពពក​បាំង​បិទ​ផ្ទៃ​មេឃ ព្រះអង្គ​រៀបចំ​ឲ្យ​មាន ភ្លៀង​ធ្លាក់​មក​លើ​ផែនដី ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​តាម​ភ្នំ ព្រះអង្គ​ប្រទាន​ចំណី​ដល់​សត្វ​ពាហនៈ ហើយ​ពេល​កូន​ក្អែក​យំ ព្រះអង្គ​ក៏​ប្រទាន​ចំណី​ដល់​វា​ដែរ។ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កម្លាំង​របស់​សេះ​ទេ ហើយ​ព្រះអង្គ​ក៏​មិន​រវី‌រវល់​នឹង​កម្លាំង​កាយ របស់​មនុស្ស​ដែរ តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ។

ទំនុកតម្កើង 147:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​អរ​ព្រះ‌គុណ ចូរ​ច្រៀង​បទ​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ ដោយ​ចាប់​ស៊ុង ទ្រង់​បាំង​មេឃ​ដោយ​ពពក ក៏​ចាត់‌ចែង​ភ្លៀង​សំរាប់​ផែនដី ហើយ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​ឡើង​នៅ​លើ​ភ្នំ ទ្រង់​ប្រទាន​អាហារ​ដល់​សត្វ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ដល់​កូន​ក្អែក​ដែល​យំ​ផង ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កំឡាំង​នៃ​សេះ​ទេ ក៏​មិន​ត្រូវ​ការ​នឹង​ជើង​មនុស្ស​ដែរ គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​តែ​នឹង​អស់​អ្នក ដែល​កោត‌ខ្លាច​ទ្រង់ ហើយ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្ដី​សប្បុរស របស់​ទ្រង់​ប៉ុណ្ណោះ