ទំនុកតម្កើង 146:1-5
ទំនុកតម្កើង 146:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហាលេលូយ៉ា ! ឱព្រលឹងខ្ញុំអើយ ចូរសរសើរតម្កើងព្រះយេហូវ៉ា! ខ្ញុំនឹងសរសើរតម្កើងព្រះយេហូវ៉ាអស់មួយជីវិត ខ្ញុំនឹងច្រៀងសរសើរដល់ព្រះរបស់ខ្ញុំ កាលខ្ញុំនៅមានជីវិតនៅឡើយ។ ៙ កុំឲ្យទុកចិត្តនឹងអ្នកធំ ឬទុកចិត្តនឹងមនុស្សលោក ដែលមិនអាចសង្គ្រោះអ្នកណាបាននោះឡើយ។ កាលគេផុតដង្ហើមទៅ គេវិលត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង គំនិតរបស់គេ ក៏សូន្យបាត់ទៅដែរ។ ៙ មានពរហើយអ្នកណាដែលមានព្រះ របស់យ៉ាកុបជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន
ទំនុកតម្កើង 146:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហាលេលូយ៉ា! ខ្ញុំសូមសរសើរ តម្កើងព្រះអម្ចាស់! ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះកិត្តិនាម ព្រះរបស់ខ្ញុំក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។ កុំទុកចិត្តអ្នកធំ កុំទុកចិត្តមនុស្សលោកដែលពុំអាចសង្គ្រោះ នរណាបានឡើយ ដ្បិតពេលគេត្រូវផុតដង្ហើម គេវិលត្រឡប់ទៅជាធូលីដីវិញ ហើយគម្រោងការរបស់គេ ក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។ អ្នកណាដែលព្រះរបស់លោកយ៉ាកុបជួយសង្គ្រោះ ហើយអ្នកណាសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ!។
ទំនុកតម្កើង 146:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរសរសើរដល់ព្រះយេហូវ៉ា នែ ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ កាលខ្ញុំកំពុងរស់នៅឡើយ នោះខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា ខ្ញុំនឹងច្រៀងសរសើរដល់ព្រះនៃខ្ញុំ ក្នុងកាលដែលនៅមានជីវិតតទៅ កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ គេនឹងជួយឯងមិនបានទេ គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុប ជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន