ទំនុកតម្កើង 146

146
ពាក្យ​សរសើរ​តម្កើង​ដល់​ព្រះ​ដែល​ព្រះ‌អង្គ​ជា​ជំនួយ
1ហាលេលូយ៉ា ! ឱ​ព្រលឹង​ខ្ញុំ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា!
2ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា​អស់​មួយ​ជីវិត
ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​របស់​ខ្ញុំ
កាល​ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ។
3៙ កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ
ឬ​ទុក​ចិត្ត​នឹង​មនុស្ស​លោក
ដែល​មិន​អាច​សង្គ្រោះ​អ្នក​ណា​បាន​នោះ​ឡើយ។
4កាល​គេ​ផុត​ដង្ហើម​ទៅ គេវិល​ត្រឡប់​ទៅ​ជា​ដី​វិញ
នៅ​ថ្ងៃ​នោះ​ឯង គំនិត​របស់​គេ
ក៏​សូន្យ​បាត់​ទៅ​ដែរ។
5៙ មាន​ពរ​ហើយ​អ្នក​ណា​ដែល​មាន​ព្រះ
របស់​យ៉ាកុប​ជា​ជំនួយ​របស់​ខ្លួន
ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា
ជា​ព្រះ​របស់​ខ្លួន
6ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី
ព្រម​ទាំង​សមុទ្រ និងអ្វីៗ​សព្វ​សារពើ
នៅ​ស្ថាន​ទាំង​នោះ
ព្រះ‌អង្គ​រក្សា​សេចក្ដី​ពិត​ត្រង់​ជា​រៀង​រហូត។
7ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ពួក​អ្នក
ដែល​ត្រូវ​គេ​សង្កត់‌សង្កិន
ព្រះ‌អង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នក
ដែល​ស្រេក​ឃ្លាន។
ព្រះ‌យេហូវ៉ា​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឃាំង
8ព្រះ‌យេហូវ៉ា​ប្រោស​ភ្នែក​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ
ព្រះ‌យេហូវ៉ា​លើក​អស់​អ្នក​ដែល​ត្រូវ​ឱន​ចុះ
ឲ្យ​ងើប​ឡើង​វិញ
ព្រះ‌យេហូវ៉ា​ស្រឡាញ់​មនុស្ស​សុចរិត។
9ព្រះ‌យេហូវ៉ា​ការពារ​ពួក​អ្នក​ស្នាក់​អាស្រ័យ
ព្រះ‌អង្គ​ទ្រ​ទ្រង់​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ
តែ​ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់​វិញ
ព្រះ‌អង្គ​នាំ​ទៅ​រក​សេចក្ដី​វិនាស។
10៙ ព្រះ‌យេហូវ៉ា​នឹង​សោយ‌រាជ្យ​អស់‌កល្ប​ជា‌និច្ច
ឱ​ក្រុង​ស៊ីយ៉ូន​អើយ ព្រះ​របស់​អ្នក
នឹង​សោយ‌រាជ្យ​គ្រប់​ជំនាន់​ត​រៀង​ទៅ!
ហាលេលូយ៉ា!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 146: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ