ទំនុកតម្កើង 139:17-18
ទំនុកតម្កើង 139:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអើយ ព្រះតម្រិះរបស់ព្រះអង្គ មានតម្លៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ គឺមានច្រើនឥតគណនា! ប្រសិនបើទូលបង្គំខំប្រឹងរាប់ នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត កាលណាទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយព្រះអង្គដដែល។
ទំនុកតម្កើង 139:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់អើយ ព្រះតម្រិះរបស់ព្រះអង្គជ្រៅជ្រះណាស់ ហើយមានច្រើនឥតគណនាទៀតផង ប្រសិនបើទូលបង្គំរាប់ ក៏រាប់មិនអស់ដែរ ព្រោះមានចំនួនច្រើនជាងគ្រាប់ខ្សាច់ទៅទៀត ហើយទោះបីទូលបង្គំអាចរាប់ជិតអស់ក្ដី ក៏ទូលបង្គំនៅតែពុំទាន់យល់ពីព្រះអង្គដដែល។
ទំនុកតម្កើង 139:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ ព្រះដំរិះរបស់ទ្រង់មានដំឡៃវិសេស ដល់ទូលបង្គំណាស់ហ្ន៎ ក៏មានចំនួនច្រើនណាស់ផង បើសិនជាទូលបង្គំនឹងខំរាប់ចំនួន នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត កាលណាទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយនឹងទ្រង់នៅឡើយ