ទំនុកតម្កើង 119:25-27
ទំនុកតម្កើង 119:25-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ព្រលឹងទូលបង្គំជាប់ស្អិតនឹងធូលីដី សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលរបស់ព្រះអង្គផង! កាលទូលបង្គំបានទូលរៀបរាប់ អំពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គផង! សូមឲ្យទូលបង្គំបានយល់ផ្លូវ នៃព្រះឱវាទរបស់ព្រះអង្គ នោះទូលបង្គំនឹងសញ្ជឹងគិត អំពីការដ៏អស្ចារ្យរបស់ព្រះអង្គ។
ទំនុកតម្កើង 119:25-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង សូមប្រោសឲ្យទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។ ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ ហើយព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ!។ សូមជួយទូលបង្គំឲ្យយល់អំពីអត្ថន័យ នៃព្រះឱវាទរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំអាចសញ្ជឹងគិតពីការអស្ចារ្យ ទាំងប៉ុន្មានដែលព្រះអង្គបានសម្តែង!។
ទំនុកតម្កើង 119:25-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ព្រលឹងទូលបង្គំឈ្លក់នៅនឹងធូលីដី សូមប្រោសទូលបង្គំឲ្យភ្ងារឡើង តាមព្រះបន្ទូលទ្រង់ ទូលបង្គំបានទូលសំដែងពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំ ហើយទ្រង់បានឆ្លើយមក សូមបង្រៀនអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំផង សូមឲ្យទូលបង្គំបានយល់ក្នុងផ្លូវឱវាទរបស់ទ្រង់ យ៉ាងនោះទូលបង្គំនឹងនឹករំពឹងពីការអស្ចារ្យទ្រង់