ទំនុកតម្កើង 111:9-10
ទំនុកតម្កើង 111:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គបានរំដោះប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យមានសេរីភាព ព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយ ប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅ ព្រះនាមរបស់ព្រះអង្គជាព្រះនាមដ៏វិសុទ្ធ គួរឲ្យកោតស្ញប់ស្ញែង។ ការគោរពកោតខ្លាចព្រះអម្ចាស់ ជាប្រភពនៃប្រាជ្ញា អស់អ្នកដែលប្រតិបត្តិតាមប្រាជ្ញានេះ តែងតែដឹងខុសត្រូវ។ សូមសរសើរតម្កើងព្រះអង្គរហូតតទៅ!
ទំនុកតម្កើង 111:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានប្រទានការប្រោសលោះ ដល់ប្រជារាស្ត្រព្រះអង្គ ព្រះអង្គបង្គាប់ឲ្យគេកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គរហូតតទៅ។ ព្រះនាមរបស់ព្រះអង្គបរិសុទ្ធ ហើយគួរកោតស្ញប់ស្ញែង! ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃប្រាជ្ញា អស់អ្នកដែលកាន់តាម តែងមានការយល់ដឹងល្អ ការសរសើរតម្កើងព្រះអង្គ នៅជាប់អស់កល្បជានិច្ច។
ទំនុកតម្កើង 111:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់បានចាត់ប្រើសេចក្ដីប្រោសលោះដល់រាស្ត្រទ្រង់ ទ្រង់បានសំរេចសេចក្ដីសញ្ញាទ្រង់ ឲ្យនៅជាដរាប ព្រះនាមទ្រង់បរិសុទ្ធ ហើយគួរគោរព ឯសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃប្រាជ្ញា អស់អ្នកដែលកាន់តាម នោះមានយោបល់ល្អ សេចក្ដីសរសើរនៃទ្រង់ជាប់នៅអស់កល្បជានិច្ច។