ទំនុកតម្កើង 106:47
ទំនុកតម្កើង 106:47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំផង! សូមប្រមែប្រមូលយើងខ្ញុំពីចំណោម ប្រជាជាតិនានាមកវិញ ដើម្បីឲ្យយើងខ្ញុំលើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ហើយបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ!
ចែករំលែក
អាន ទំនុកតម្កើង 106ទំនុកតម្កើង 106:47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំផង សូមប្រមូលយើងខ្ញុំពីកណ្ដាល ជាតិសាសន៍ដទៃមកវិញ ដើម្បីឲ្យយើងខ្ញុំបានអរព្រះគុណ ដល់ព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គ ហើយបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ។
ចែករំលែក
អាន ទំនុកតម្កើង 106ទំនុកតម្កើង 106:47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលយើងខ្ញុំពីកណ្តាលពួកសាសន៍ដទៃមក ដើម្បីឲ្យយើងខ្ញុំបានលើកដំកើងព្រះនាមបរិសុទ្ធនៃទ្រង់ ព្រមទាំងយកការសរសើរដល់ទ្រង់ ទុកជាសេចក្ដីអំណររបស់យើងខ្ញុំផង។
ចែករំលែក
អាន ទំនុកតម្កើង 106