ទំនុកតម្កើង 106:4-5
ទំនុកតម្កើង 106:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឱព្រះយេហូវ៉ាអើយ ពេលព្រះអង្គសម្ដែងព្រះហឫទ័យ ប្រោសប្រណីដល់ប្រជារាស្ត្រព្រះអង្គ សូមនឹកចាំពីទូលបង្គំផង! ពេលព្រះអង្គសង្គ្រោះគេ សូមជួយទូលបង្គំ ដើម្បីឲ្យទូលបង្គំបានឃើញភាពចម្រុងចម្រើន របស់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស ហើយឲ្យទូលបង្គំបានសប្បាយរីករាយ រួមជាមួយជាតិសាសន៍របស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំបានខ្ពស់មុខ រួមជាមួយមត៌ករបស់ព្រះអង្គ។
ទំនុកតម្កើង 106:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ពេលណាព្រះអង្គគាប់ព្រះហឫទ័យ នឹងប្រជារាស្ដ្ររបស់ព្រះអង្គ សូមនឹកដល់ទូលបង្គំផង! ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ ដើម្បីឲ្យទូលបង្គំឃើញសុភមង្គល របស់ប្រជាជនដែលព្រះអង្គបានជ្រើសរើស ឲ្យទូលបង្គំមានអំណររួមជាមួយ ប្រជាជាតិរបស់ព្រះអង្គ ហើយឲ្យទូលបង្គំបានខ្ពស់មុខ រួមជាមួយប្រជារាស្ដ្ររបស់ព្រះអង្គ។
ទំនុកតម្កើង 106:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំនឹងប្រោសទូលបង្គំ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់ដល់រាស្ត្រទ្រង់ ឱសូមប្រោសទូលបង្គំ ដោយសេចក្ដីសង្រ្គោះនៃទ្រង់ផង ដើម្បីឲ្យទូលបង្គំបានឃើញសេចក្ដីចំរើន នៃពួករើសតាំងរបស់ទ្រង់ ឲ្យទូលបង្គំបានរីករាយ ដោយសេចក្ដីអំណនៃរាស្ត្រទ្រង់ ហើយឲ្យបានអរព្រឺព្រួច ជាមួយនឹងមរដករបស់ទ្រង់។