ទំនុកតម្កើង 106:1-3
ទំនុកតម្កើង 106:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហាលេលូយ៉ា! ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! តើនរណាអាចរៀបរាប់អំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអង្គបាន? តើនរណាអាចថ្លែងពីការអស្ចារ្យទាំងប៉ុន្មាន ដើម្បីសរសើរតម្កើងព្រះអង្គបាន? អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ ហើយប្រតិបត្តិតាមសេចក្ដីសុចរិតគ្រប់ពេលវេលា អ្នកនោះមានសុភមង្គលហើយ។
ទំនុកតម្កើង 106:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហាលេលូយ៉ា ! ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ តើអ្នកណាអាចរៀបរាប់អំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា ឬប្រកាសអំពីការទាំងប៉ុន្មាន ដើម្បីសរសើរតម្កើងព្រះអង្គបាន? មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ជាអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត គ្រប់ពេលវេលា។
ទំនុកតម្កើង 106:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរសរសើរដល់ព្រះយេហូវ៉ា ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច តើមានអ្នកណាអាចនឹងពណ៌នាពីការខ្លាំងពូកែរបស់ ព្រះយេហូវ៉ា ឬសំដែងពីសេចក្ដីសរសើររបស់ទ្រង់ទាំងអស់បាន មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ហើយអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត គ្រប់ពេលគ្រប់វេលា