សុភាសិត 9:1-6

សុភាសិត 9:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រាជ្ញា​បាន​សង់​ផ្ទះ​របស់​ខ្លួន​រួច​ហើយ គឺ​បាន​ចាំង​សសរ​ទាំង​ប្រាំពីរ​ស្រេច។ ក៏​បាន​សម្លាប់​សត្វ​សម្រាប់​ជប់‌លៀង ព្រម​ទាំង​លាយ​ស្រា​ទំពាំង‌បាយ‌ជូរ និង​រៀប​តុ​ស្រេច​ហើយ។ បាន​ទាំង​ចាត់​ពួក​ស្រី​បម្រើ​ក្រមុំៗ​ឲ្យ​ចេញ​ទៅ ក៏​ស្រែក​ប្រកាស​នៅ​លើ​ទី​ខ្ពស់​បំផុត​នៃ​ទី​ក្រុង​ថា «អ្នក​ណា​ដែល​ឆោត​ល្ងង់ ចូរ​បែរ​ចូល​មក​ក្នុង​ទី​នេះ​ចុះ ឯ​ចំណែក​អ្នក​ណា​ដែល​ឥត​មាន​យោបល់» នោះ​ក៏​ប្រាប់​ថា «ចូរ​មក​បរិ‌ភោគ​អាហារ​របស់​យើង ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​យើង​បាន​លាយ​ហើយ ចូរ​លះ​ចោល​សេចក្ដី​ល្ងង់​ខ្លៅ ចេញ​នោះ​នឹង​បាន​រស់​នៅ រួច​ដើរ​ក្នុង​ផ្លូវ​នៃ​ការ​ចេះ​ដឹង​វិញ​ចុះ»។

ចែក​រំលែក
អាន សុភាសិត 9

សុភាសិត 9:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ប្រាជ្ញា​ញាណ​បាន​រៀបចំ​សសរ​ប្រាំ‌ពីរ សម្រាប់​សង់​ផ្ទះ។ ព្រះ‌ប្រាជ្ញា​ញាណ​បាន​សម្លាប់​សត្វ រៀបចំ​សុរា និង​រៀបចំ​តុ សម្រាប់​ធ្វើ​ពិធី​ជប់‌លៀង។ ព្រះ‌ប្រាជ្ញា​ញាណ​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ប្រកាស នៅ​តាម​ទួល​ខ្ពស់ៗ​ក្នុង​ទីក្រុង​ថា: «មនុស្ស​ល្ងង់‌ខ្លៅ​អើយ ចូរ​នាំ​គ្នា​ចូល​មក​ទី​នេះ! រីឯ​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា ក៏​សុំ​អញ្ជើញ​ចូល​មក​ពិសា​អាហារ និង​ពិសា​ស្រា ដែល​ខ្ញុំ​បាន​រៀបចំ​ទុក​ជា​ស្រេច។ ចូរ​នាំ​គ្នា​បោះ‌បង់​ចោល​ភាព​ល្ងង់‌ខ្លៅ ទើប​អ្នក​រាល់​គ្នា​មាន​ជីវិត។ ចូរ​ដើរ​តាម​មាគ៌ា​ដែល​ផ្ដល់​ការ​ចេះ​ដឹង​វិញ!»។

ចែក​រំលែក
អាន សុភាសិត 9

សុភាសិត 9:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប្រាជ្ញា​បាន​សង់​ផ្ទះ​របស់​ខ្លួន​រួច​ហើយ គឺ​បាន​ចាំង​សសរ​ទាំង​៧​ស្រេច ក៏​បាន​សំឡាប់​សត្វ​សំរាប់​ជប់‌លៀង ព្រម​ទាំង​លាយ​ស្រា​ទំពាំង‌បាយ‌ជូរ នឹង​រៀប​តុ​ស្រេច​ហើយ បាន​ទាំង​ចាត់​ពួក​ស្រី​បំរើ​ក្រមុំៗ​ឲ្យ​ចេញ​ទៅ ក៏​ស្រែក​ប្រកាស​នៅ​លើ​ទី​ខ្ពស់​បំផុត​នៃ​ទី​ក្រុង​ថា អ្នក​ណា​ដែល​ឆោត​ល្ងង់ ចូរ​បែរ​ចូល​មក​ក្នុង​ទី​នេះ​ចុះ ឯ​ចំណែក​អ្នក​ណា​ដែល​ឥត​មាន​យោបល់ នោះ​ក៏​ប្រាប់​ថា ចូរ​មក​បរិភោគ​អាហារ​របស់​អញ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​អញ​បាន​លាយ​ហើយ ចូរ​លះ​ចោល​សេចក្ដី​ខ្លៅ​ល្ងង់​ចេញ នោះ​នឹង​បាន​រស់​នៅ រួច​ឲ្យ​ដើរ​ក្នុង​ផ្លូវ​នៃ​យោបល់​វិញ​ចុះ។

ចែក​រំលែក
អាន សុភាសិត 9