ភីលីព 2:19-30
ភីលីព 2:19-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំសង្ឃឹមថា នឹងចាត់លោកធីម៉ូថេមករកបងប្អូន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យខ្ញុំបានធូរស្បើយក្នុងចិត្ត ដោយទទួលដំណឹងពីបងប្អូន ដ្បិតក្រៅពីគាត់គ្មាននរណាជួយរំលែកទឹកចិត្តរបស់ខ្ញុំ ហើយគ្មាននរណាខ្វល់ខ្វាយនឹងបងប្អូនពិតប្រាកដទេ។ អ្នកឯទៀតៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់គ្នា គេមិនគិតពីប្រយោជន៍របស់ព្រះយេស៊ូគ្រិស្តទេ។ បងប្អូនជ្រាបអំពីទឹកចិត្តរបស់គាត់ស្រាប់ហើយថា គាត់ពួតដៃជាមួយខ្ញុំដូចកូននឹងឪពុក ដើម្បីបម្រើដំណឹងល្អ។ ដូច្នេះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់មករកបងប្អូនក្នុងពេលឆាប់ៗ នៅពេលណារឿងរ៉ាវខ្ញុំបានជ្រះស្រឡះ។ ដោយរួមជាមួយព្រះអម្ចាស់ ខ្ញុំជឿជាក់ថា ខ្លួនខ្ញុំផ្ទាល់ក៏មុខជាមកក្នុងពេលឆាប់ៗខាងមុខនេះដែរ។ ខ្ញុំយល់ឃើញទៀតថា ត្រូវតែចាត់លោកអេប៉ាប្រូឌីត ជាបងប្អូន និងជាសហការីរបស់ខ្ញុំ ហើយជាអ្នកតយុទ្ធរួមជាមួយខ្ញុំ ឲ្យមករកបងប្អូនជាចាំបាច់។ បងប្អូនបានចាត់គាត់ឲ្យមកជួយឧបត្ថម្ភខ្ញុំនៅពេលខ្ញុំត្រូវការ។ គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ត ព្រោះបងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។ គាត់ឈឺធ្ងន់ ជិតស្លាប់មែន ក៏ប៉ុន្តែ ព្រះជាម្ចាស់អាណិតគាត់ គឺព្រះអង្គមិនត្រឹមតែអាណិតគាត់ប៉ុណ្ណោះទេ ព្រះអង្គក៏អាណិតខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។ ហេតុនេះហើយបានជាខ្ញុំខំខ្នះខ្នែងចាត់គាត់ឲ្យមកជួបបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរសប្បាយ ដោយឃើញគាត់សាជាថ្មី ហើយឲ្យខ្ញុំផ្ទាល់ឈប់ព្រួយចិត្ត។ សូមទទួលគាត់ទុកដូចជាបងប្អូនរួមជំនឿ ដោយអរសប្បាយជាទីបំផុត សូមគោរពមនុស្សបែបគាត់នេះផង ដ្បិតគាត់ជិតបាត់បង់ជីវិត ព្រោះតែកិច្ចការរបស់ព្រះគ្រិស្ត គឺគាត់បានស៊ូប្ដូរជីវិត ដើម្បីជួយខ្ញុំជំនួសបងប្អូន ដែលពុំអាចមកជួយខ្ញុំបាន។
ភីលីព 2:19-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំសង្ឃឹមលើព្រះអម្ចាស់យេស៊ូវថា បន្តិចទៀតខ្ញុំនឹងចាត់ធីម៉ូថេមកអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានក្សាន្តចិត្ត ដោយបានដឹងរឿងពីអ្នករាល់គ្នា។ ដ្បិតគ្មានអ្នកណាមានគំនិតដូចជាគាត់ ដែលខ្វល់ខ្វាយពីសុខទុក្ខរបស់អ្នករាល់គ្នា ដោយស្មោះត្រង់នោះទេ។ មនុស្សទាំងអស់ គេរកតែប្រយោជន៍ផ្ទាល់ខ្លួន មិនរកប្រយោជន៍សម្រាប់ព្រះយេស៊ូវគ្រីស្ទឡើយ។ តែអ្នករាល់គ្នាស្គាល់កិរិយារបស់គាត់ហើយថា គាត់បានបម្រើជាមួយខ្ញុំក្នុងដំណឹងល្អ ដូចជាកូនបម្រើឪពុក។ ដូច្នេះ កាលណាខ្ញុំបានឃើញថា រឿងខ្ញុំនឹងសម្រេចជាយ៉ាងណានោះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់មកភ្លាម ហើយខ្ញុំជឿប្រាកដក្នុងព្រះអម្ចាស់ថា បន្តិចទៀត ខ្លួនខ្ញុំនឹងមកដែរ។ ខ្ញុំយល់ថា ត្រូវចាត់អេប៉ាប្រូឌីតមករកអ្នករាល់គ្នាដែរ ព្រោះគាត់ជាបងប្អូន ជាគូកនធ្វើការ និងធ្វើទាហានជាមួយខ្ញុំ ដែលអ្នករាល់គ្នាបានចាត់គាត់ឲ្យទៅជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ។ គាត់រឭកដល់អ្នករាល់គ្នាជាខ្លាំង ហើយមានចិត្តព្រួយណាស់ ព្រោះអ្នករាល់គ្នាបានឮថាគាត់ឈឺ។ គាត់បានឈឺមែន ស្ទើរតែនឹងស្លាប់ផង តែព្រះអាណិតមេត្តាដល់គាត់ មិនមែនដល់គាត់តែម្នាក់ទេ តែដល់ខ្ញុំដែរ ដើម្បីមិនឲ្យខ្ញុំកើតទុក្ខខ្ជាន់ៗឡើយ។ ដូច្នេះ ខ្ញុំបានចាត់គាត់ឲ្យមកជាប្រញាប់ ដើម្បីឲ្យអ្នករាល់គ្នាមានអំណរ ដោយឃើញគាត់ម្តងទៀត ហើយខ្ញុំក៏បានធូរស្បើយដែរ។ ចូរទទួលគាត់ក្នុងព្រះអម្ចាស់ ដោយអំណរគ្រប់ជំពូក ហើយរាប់អានមនុស្សយ៉ាងនេះចុះ ដ្បិតគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយសារតែការងាររបស់ព្រះគ្រីស្ទ គាត់បានប្រថុយជីវិត ដើម្បីជួយខ្ញុំជំនួសអ្នករាល់គ្នាដែលមិនអាចមកជួយបាន។
ភីលីព 2:19-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំសង្ឃឹមថា នឹងចាត់លោកធីម៉ូថេមករកបងប្អូន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យខ្ញុំបានធូរស្បើយក្នុងចិត្ត ដោយទទួលដំណឹងពីបងប្អូន ដ្បិតក្រៅពីគាត់គ្មាននរណាជួយរំលែកទឹកចិត្តរបស់ខ្ញុំ ហើយគ្មាននរណាខ្វល់ខ្វាយនឹងបងប្អូនពិតប្រាកដទេ។ អ្នកឯទៀតៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់គ្នា គេមិនគិតពីប្រយោជន៍របស់ព្រះយេស៊ូគ្រិស្តទេ។ បងប្អូនជ្រាបអំពីទឹកចិត្តរបស់គាត់ស្រាប់ហើយថា គាត់ពួតដៃជាមួយខ្ញុំដូចកូននឹងឪពុក ដើម្បីបម្រើដំណឹងល្អ។ ដូច្នេះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់មករកបងប្អូនក្នុងពេលឆាប់ៗ នៅពេលណារឿងរ៉ាវខ្ញុំបានជ្រះស្រឡះ។ ដោយរួមជាមួយព្រះអម្ចាស់ ខ្ញុំជឿជាក់ថា ខ្លួនខ្ញុំផ្ទាល់ក៏មុខជាមកក្នុងពេលឆាប់ៗខាងមុខនេះដែរ។ ខ្ញុំយល់ឃើញទៀតថា ត្រូវតែចាត់លោកអេប៉ាប្រូឌីត ជាបងប្អូន និងជាសហការីរបស់ខ្ញុំ ហើយជាអ្នកតយុទ្ធរួមជាមួយខ្ញុំ ឲ្យមករកបងប្អូនជាចាំបាច់។ បងប្អូនបានចាត់គាត់ឲ្យមកជួយឧបត្ថម្ភខ្ញុំនៅពេលខ្ញុំត្រូវការ។ គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ត ព្រោះបងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។ គាត់ឈឺធ្ងន់ ជិតស្លាប់មែន ក៏ប៉ុន្តែ ព្រះជាម្ចាស់អាណិតគាត់ គឺព្រះអង្គមិនត្រឹមតែអាណិតគាត់ប៉ុណ្ណោះទេ ព្រះអង្គក៏អាណិតខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។ ហេតុនេះហើយបានជាខ្ញុំខំខ្នះខ្នែងចាត់គាត់ឲ្យមកជួបបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរសប្បាយ ដោយឃើញគាត់សាជាថ្មី ហើយឲ្យខ្ញុំផ្ទាល់ឈប់ព្រួយចិត្ត។ សូមទទួលគាត់ទុកដូចជាបងប្អូនរួមជំនឿ ដោយអរសប្បាយជាទីបំផុត សូមគោរពមនុស្សបែបគាត់នេះផង ដ្បិតគាត់ជិតបាត់បង់ជីវិត ព្រោះតែកិច្ចការរបស់ព្រះគ្រិស្ត គឺគាត់បានស៊ូប្ដូរជីវិត ដើម្បីជួយខ្ញុំជំនួសបងប្អូន ដែលពុំអាចមកជួយខ្ញុំបាន។
ភីលីព 2:19-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំសង្ឃឹម ដោយនូវព្រះអម្ចាស់យេស៊ូវថា បន្តិចទៀត ខ្ញុំនឹងចាត់ធីម៉ូថេមកឯអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានក្សាន្តចិត្តឡើង ដោយបានដឹងរឿងពីអ្នករាល់គ្នា ដ្បិតខ្ញុំគ្មានអ្នកណាមានគំនិតដូចជាគាត់ ដែលនឹងយកចិត្តទុកដាក់ក្នុងការរបស់អ្នករាល់គ្នា ដោយស្មោះត្រង់នោះទេ ពីព្រោះមនុស្សទាំងអស់ គេរកតែប្រយោជន៍ផ្ទាល់ខ្លួន មិនរកប្រយោជន៍ដល់ព្រះយេស៊ូវគ្រីស្ទទេ តែអ្នករាល់គ្នាស្គាល់កិរិយារបស់គាត់ហើយ ថាគាត់បានបំរើនៅជាមួយនឹងខ្ញុំក្នុងដំណឹងល្អ ដូចជាកូនបំរើឪពុក ដូច្នេះ កាលណាខ្ញុំបានឃើញថា រឿងខ្ញុំនឹងសំរេចជាយ៉ាងណា នោះខ្ញុំសង្ឃឹមថា នឹងចាត់គាត់មកភ្លាម ហើយខ្ញុំជឿប្រាកដ ដោយសារព្រះអម្ចាស់ថា បន្តិចទៀត ខ្លួនខ្ញុំនឹងមកដែរ។ ខ្ញុំបានយល់ឃើញថា ត្រូវចាត់អេប៉ាប្រូឌីតមកឯអ្នករាល់គ្នាដែរ គាត់ជាបងប្អូន ជាគូកនធ្វើការ ហើយធ្វើទាហានជាមួយនឹងខ្ញុំ ដែលអ្នករាល់គ្នាបានចាត់គាត់ទៅ ឲ្យជួយផ្គត់ផ្គង់សេចក្ដីដែលខ្ញុំត្រូវការ គាត់រឭកដល់អ្នករាល់គ្នាជាខ្លាំង ហើយមានចិត្តព្រួយណាស់ ដោយព្រោះអ្នករាល់គ្នាបានឮថា គាត់ឈឺ គាត់បានឈឺមែនស្ទើរតែនឹងស្លាប់ផង តែព្រះទ្រង់អាណិតមេត្តាដល់គាត់ មិនមែនដល់គាត់តែ១ គឺដល់ខ្ញុំដែរ ដើម្បីមិនឲ្យខ្ញុំកើតទុក្ខជាខ្ជាន់ៗឡើយ ដូច្នេះ ខ្ញុំបានចាត់គាត់ឲ្យមកជាប្រញាប់ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីអំណរ ដោយឃើញគាត់ ហើយឲ្យខ្ញុំបានអន់ព្រួយដែរ ចូរទទួលគាត់ក្នុងព្រះអម្ចាស់ ដោយអំណរគ្រប់ជំពូក ហើយរាប់អានមនុស្សយ៉ាងនោះចុះ ដ្បិតដែលគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយព្រោះតែការរបស់ព្រះគ្រីស្ទទេ គាត់បានប្រថុយជីវិត ដើម្បីនឹងបំពេញសេចក្ដីណាដែលអ្នករាល់គ្នាត្រូវជួយដល់ខ្ញុំ។