ជនគណនា 15:32-36

ជនគណនា 15:32-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្ថិត​នៅ​ក្នុង​វាល​រហោ‌ស្ថាន គេ​បាន​ឃើញ​បុរស​ម្នាក់​ដើរ​រើស​អុស នៅ​ថ្ងៃ​សប្ប័ទ*។ អស់​អ្នក​ដែល​ឃើញ​បុរស​នោះ​រក​អុស បាន​នាំ​គាត់​យក​ទៅ​ជូន​លោក​ម៉ូសេ និង​លោក​អើរ៉ុន ព្រម​ទាំង​សហគមន៍​ទាំង​មូល។ គេ​បាន​ឃុំ​គាត់​ទុក ដ្បិត​គេ​ពុំ​ទាន់​ដឹង​ថា​ត្រូវ​ប្រព្រឹត្ត​ដូច​ម្ដេច​ចំពោះ​គាត់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «មនុស្ស​នេះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ គឺ​ឲ្យ​សហគមន៍​ទាំង​មូល​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់ នៅ​ខាង​ក្រៅ​ជំរំ»។ សហគមន៍​ទាំង​មូល​ក៏​នាំ​បុរស​នោះ​ចេញ​ទៅ​ក្រៅ​ទីក្រុង ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់។ គាត់​ក៏​ស្លាប់ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

ចែក​រំលែក
អាន ជនគណនា 15

ជនគណនា 15:32-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​កូន​ចៅ​អ៊ីស្រា‌អែល​ស្ថិត​នៅ​ក្នុង​ទី​រហោ‌ស្ថាន គេ​ឃើញ​បុរស​ម្នាក់​ដើរ​រើស​ឧស​នៅ​ថ្ងៃ​សប្ប័ទ។ អស់​អ្នក​ដែល​ឃើញ​បុរស​នោះ​កំពុង​រើស​ឧស ក៏​នាំ​គាត់​មក​ជួប​លោក​ម៉ូសេ អើរ៉ុន និង​ក្រុម​ជំនុំ​ទាំង​មូល។ គេ​បាន​ឃុំ​គាត់​ទុក ព្រោះ​គេ​មិន​ដឹង​ច្បាស់​ថា​ត្រូវ​ធ្វើ​ដូច​ម្ដេច​ចំពោះ​គាត់។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «អ្នក​នោះ​នឹង​ត្រូវ​ស្លាប់ គឺ​ក្រុម​ជំនុំ​ទាំង​អស់​ត្រូវ​ចោល​សម្លាប់​គាត់​នឹង​ថ្ម នៅ​ខាង​ក្រៅ​ជំរំ​ទៅ»។ ក្រុម​ជំនុំ​ទាំង​មូល​ក៏​នាំ​អ្នក​នោះ​ទៅ​ខាង​ក្រៅ​ជំរំ រួច​ចោល​សម្លាប់​នឹង​ថ្ម ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ។

ចែក​រំលែក
អាន ជនគណនា 15

ជនគណនា 15:32-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ក្នុង​ទី​រហោ‌ស្ថាន គេ​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​រើស​ឧស​នៅ​ថ្ងៃ​ឈប់​សំរាក ឯ​ពួក​អ្នក​ដែល​ឃើញ ក៏​នាំ​ទៅ​ឯ​ម៉ូសេ នឹង​អើរ៉ុន ហើយ​នឹង​ពួក​ជំនុំ​ទាំង​អស់ គេ​ឃុំ​អ្នក​នោះ​ទុក ពី​ព្រោះ​មិន​ទាន់​បាន​សំដែង​ឲ្យ​ដឹង ជា​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​នៅ​ឡើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ត្រូវ​សំឡាប់​អ្នក​នោះ​ចោល​ទៅ​ជា​កុំ​ខាន ត្រូវ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ចោល​នឹង​ថ្ម នៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ ដូច្នេះ ពួក​ជំនុំ​ក៏​នាំ​ទៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល ចោល​នឹង​ថ្ម​ឲ្យ​ស្លាប់​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

ចែក​រំលែក
អាន ជនគណនា 15