ជនគណនា 1:44-46
ជនគណនា 1:44-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះហើយជាចំនួនអស់អ្នកដែលលោកម៉ូសេ និងអើរ៉ុន ព្រមទាំងមេដឹកនាំទាំងដប់ពីររបស់សាសន៍អ៊ីស្រាអែល ដែលម្នាក់ៗតំណាងឲ្យវង្សានុវង្សរបស់ឪពុកខ្លួនបានរាប់។ ដូច្នេះ ចំនួននៃពួកអ៊ីស្រាអែលទាំងអស់ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ជាសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបានគ្រប់គ្នា ទាំងអស់មានចំនួន ៦០៣ ៥៥០ នាក់។
ជនគណនា 1:44-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាចំនួនអស់អ្នកដែលលោកម៉ូសេ លោកអើរ៉ុន និងមេដឹកនាំទាំងដប់ពីរ ជាតំណាងរបស់កុលសម្ព័ន្ធអ៊ីស្រាអែល បានជំរឿន។ ចំនួនជនជាតិអ៊ីស្រាអែលទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន រាប់តាមគ្រួសាររបស់គេ ជំរឿនបានទាំងអស់ ៦០៣ ៥៥០ នាក់។
ជនគណនា 1:44-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះហើយជាពួកអ្នកដែលបានកំណត់រាប់ គឺដែលម៉ូសេ នឹងអើរ៉ុន ហើយនឹងពួកជាកំពូល លើសាសន៍អ៊ីស្រាអែលទាំង១២នាក់ ដែលម្នាក់ក្នុងពួកវង្សានុវង្សរបស់ឪពុកគេនីមួយៗបានកំណត់រាប់ ដូច្នេះពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ដែលគេបានរាប់ហើយ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាពួកសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា នោះរួមគ្នាទាំងអស់មាន៦សែន៣ពាន់៥៥០នាក់។