ជនគណនា 1:24-25
ជនគណនា 1:24-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនចៅលោកកាដ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ក្នុងកុលសម្ព័ន្ធកាដជំរឿនបានទាំងអស់ ៤៥ ៦៥០ នាក់។
ចែករំលែក
អាន ជនគណនា 1ជនគណនា 1:24-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនចៅរបស់កាដ រាប់តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន។ អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធកាដ មានចំនួន ៤៥ ៦៥០ នាក់។
ចែករំលែក
អាន ជនគណនា 1ជនគណនា 1:24-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពូជដំណនៃពួកកូនចៅកាឌ់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា នោះពួកគេដែលបានរាប់ ក្នុងពូជអំបូរកាឌ់ មានចំនួន៤ម៉ឺន៥ពាន់៦៥០នាក់។
ចែករំលែក
អាន ជនគណនា 1