នេហេមា 6:15-16
នេហេមា 6:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ កំផែងបានសង់ចប់សព្វគ្រប់ នៅថ្ងៃទីម្ភៃប្រាំ ខែភទ្របទ គឺក្នុងរយៈពេលហាសិបពីរថ្ងៃ។ កាលខ្មាំងសត្រូវរបស់យើងទាំងប៉ុន្មានបានឮដំណឹងនេះ សាសន៍ដទៃទាំងប៉ុន្មានដែលនៅជុំវិញយើងក៏ភ័យខ្លាច ហើយគេទ្រោមចុះជាខ្លាំងនៅចំពោះភ្នែករបស់ខ្លួន ដ្បិតគេយល់ឃើញថា កិច្ចការនេះកើតឡើងដោយសារជំនួយរបស់ព្រះនៃយើង។
នេហេមា 6:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កំពែងក្រុងត្រូវបានជួសជុលចប់សព្វគ្រប់ នៅថ្ងៃទីម្ភៃប្រាំ ខែភទ្របទ គឺអស់រយៈពេលហាសិបពីរថ្ងៃ។ ពេលខ្មាំងសត្រូវក្នុងចំណោមប្រជាជាតិដែលនៅជុំវិញយើងដឹងដំណឹងនេះ ពួកគេនាំគ្នាភ័យខ្លាច។ ពួកគេបាក់មុខ ហើយយល់ឃើញថា សំណង់នេះសម្រេចជារូបរាងឡើង ដោយសារព្រះនៃយើងបានជួយ។
នេហេមា 6:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ នៅថ្ងៃ២៥ ខែភទ្របទ នោះកំផែងបានធ្វើរួចជាស្រេច គឺក្នុងរវាង៥២ថ្ងៃ កាលពួកខ្មាំងសត្រូវរបស់យើងទាំងប៉ុន្មានបានឮ នោះសាសន៍ដទៃទាំងប៉ុន្មានដែលនៅជុំវិញយើងក៏ភ័យខ្លាច ហើយគេទ្រោមចុះជាខ្លាំងនៅភ្នែកខ្លួនគេ ដោយយល់ឃើញថា ការនោះកើតឡើងអំពីព្រះនៃយើងទេ