ណាហ៊ូម 1:8-13
ណាហ៊ូម 1:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលមានទឹកជំនន់។ ប៉ុន្តែ ព្រះអង្គកម្ទេចទីតាំងរបស់ខ្មាំងសត្រូវ ព្រះអង្គទម្លាក់ពួកគេក្នុងទីងងឹត ។ តើអ្នករាល់គ្នាគិតគូរគម្រោងការអ្វី ប្រឆាំងនឹងព្រះអម្ចាស់? ព្រះអង្គនឹងបំផ្លាញខ្មាំងរបស់អ្នករាល់គ្នា ឲ្យវិនាសសូន្យ គឺព្រះអង្គមិនទុកឲ្យពួកគេសង្កត់សង្កិន អ្នករាល់គ្នាទៀតឡើយ។ ពួកប្រមឹកទាំងនោះប្រៀបបាននឹងបន្លាដ៏ក្រាស់ ពួកគេត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ដូចចំបើងស្ងួតដែរ។ នីនីវេអើយ មានជនពាលម្នាក់ចេញពីអ្នកមក ជននោះគិតគូរគម្រោងការដ៏អាស្រូវ ប្រឆាំងនឹងព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទោះបីខ្មាំងសត្រូវមានចំនួនច្រើន និងមានកម្លាំងយ៉ាងណាក្ដី ពួកគេមុខជារលាយសូន្យ គ្មានសល់ឡើយ! យើងបានបន្ទាបអ្នក តែយើងនឹងមិនបន្ទាបអ្នកទៀតទេ។ ឥឡូវនេះ យើងបំបាក់នឹមរបស់ខ្មាំងសត្រូវ និងកាច់បំបាក់ច្រវាក់ដែលគេចងអ្នកដែរ»។
ណាហ៊ូម 1:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ព្រះអង្គនឹងបំផ្លាញពួកបច្ចាមិត្ត ឲ្យវិនាសសាបសូន្យ ដោយទឹកជំនន់ជន់លិច ហើយនឹងដេញពួកខ្មាំងសត្រូវរបស់ព្រះអង្គ ទៅក្នុងទីងងឹត។ តើអ្នករាល់គ្នាគិតបង្កើតគម្រោងការអ្វី ទាស់នឹងព្រះយេហូវ៉ា? ព្រះអង្គនឹងធ្វើឲ្យគេវិនាសអស់រលីង មិនឲ្យគេធ្វើទុក្ខជាលើកទីពីរទេ។ ដ្បិតគេនឹងត្រូវឆេះអស់រលីងដូចជាជញ្ជ្រាំងស្ងួត ក៏ស្រវឹងដូចជាបានផឹកស្រាហើយ គេស្រេះប្រទាក់គ្នាដូចជាបន្លា។ មានម្នាក់ចេញពីឯងមក ដែលគិតគូរការអាក្រក់ទាស់នឹងព្រះយេហូវ៉ា គឺជាអ្នកដែលប្រឹក្សាសុទ្ធតែអំពើអាក្រក់។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ទោះបើគេមានកម្លាំង ហើយមានគ្នាច្រើនក៏ដោយ គង់តែគេនឹងត្រូវកាត់បន្ថយ ហើយកន្លងបាត់ទៅ យើងបានធ្វើទុក្ខឯងម្តងហើយ ដើម្បីមិនឲ្យត្រូវធ្វើទៀតឡើយ។ ឥឡូវនេះ យើងនឹងបំបាក់នឹមរបស់គេចេញពីឯង ហើយបណ្ដាច់ចំណងឯងផង»។
ណាហ៊ូម 1:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែទ្រង់នឹងរំលីងទីកន្លែងរបស់ពួកតតាំងដោយទឹកជន់ហូរលិច ហើយនឹងដេញពួកខ្មាំងសត្រូវទ្រង់ទៅក្នុងទីងងឹត។ ឯងរាល់គ្នាគិតបង្កើតអ្វី ទាស់នឹងព្រះយេហូវ៉ានោះ ឯទ្រង់ នឹងធ្វើឲ្យផុតទៅអស់រលីង សេចក្ដីទុក្ខវេទនានឹងមិនកើតឡើងដល់ទៅ២ដងទេ ដ្បិតគេនឹងត្រូវឆេះអស់រលីងទៅ ដូចជាជញ្ជ្រាំងស្ងួត ដោយគេស្រេះប្រទាក់គ្នាដូចជាបន្លា ក៏ស្រវឹងដូចជាបានផឹកស្រាហើយ មានម្នាក់ចេញពីឯងមក ដែលគិតគូរការអាក្រក់ទាស់នឹងព្រះយេហូវ៉ា គឺជាអ្នកដែលប្រឹក្សាសុទ្ធតែអំពើអាក្រក់ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ទោះបើគេមានពេញកំឡាំង ហើយមានគ្នាច្រើនផងក៏ដោយ គង់តែគេនឹងត្រូវកាត់ចុះ ហើយកន្លងបាត់ទៅ អញបានធ្វើទុក្ខឯងម្តងហើយ ដើម្បីមិនឲ្យត្រូវធ្វើទៀតឡើយ ឥឡូវនេះ អញនឹងបំបាក់នឹមរបស់គេចេញពីឯង ហើយបណ្តាច់ចំណងឯងផង។