ណាហ៊ុម 1:8-13

ណាហ៊ុម 1:8-13 គកស១៦

ប៉ុន្តែ ព្រះ‌អង្គ​នឹង​បំផ្លាញ​ពួក​បច្ចា​មិត្ត ឲ្យ​វិនាស​សាប​សូន្យ ដោយ​ទឹក​ជំនន់​ជន់​លិច ហើយ​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ទៅ​ក្នុង​ទី​ងងឹត។ តើ​អ្នក​រាល់​គ្នា​គិត​បង្កើត​គម្រោង​ការ​អ្វី ទាស់​នឹង​ព្រះ‌យេហូវ៉ា? ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​អស់​រលីង មិន​ឲ្យ​គេ​ធ្វើ​ទុក្ខ​ជា​លើក​ទី​ពីរ​ទេ។ ដ្បិត​គេ​នឹង​ត្រូវ​ឆេះ​អស់​រលីង​ដូច​ជា​ជញ្ជ្រាំង​ស្ងួត ក៏​ស្រវឹង​ដូច​ជា​បាន​ផឹក​ស្រា​ហើយ គេ​ស្រេះ​ប្រទាក់​គ្នា​ដូច​ជា​បន្លា។ មាន​ម្នាក់​ចេញ​ពី​ឯង​មក ដែល​គិត‌គូរ​ការ​អាក្រក់​ទាស់​នឹង​ព្រះ‌យេហូវ៉ា គឺ​ជា​អ្នក​ដែល​ប្រឹក្សា​សុទ្ធ​តែ​អំពើ​អាក្រក់។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ទោះ​បើ​គេ​មាន​កម្លាំង ហើយ​មាន​គ្នា​ច្រើន​ក៏​ដោយ គង់​តែ​គេ​នឹង​ត្រូវ​កាត់​បន្ថយ ហើយ​កន្លង​បាត់​ទៅ យើង​បាន​ធ្វើ​ទុក្ខ​ឯង​ម្តង​ហើយ ដើម្បី​មិន​ឲ្យ​ត្រូវ​ធ្វើ​ទៀត​ឡើយ។ ឥឡូវ​នេះ យើង​នឹង​បំបាក់​នឹម​របស់​គេ​ចេញ​ពី​ឯង ហើយ​បណ្ដាច់​ចំណង​ឯង​ផង»។

អាន ណាហ៊ុម 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ណាហ៊ុម 1:8-13