ណាហ៊ូម 1:3-7

ណាហ៊ូម 1:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ព្រះអង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ប៉ុន្តែ ព្រះអង្គ​មិន​អាច​ចាត់​ទុក​អ្នក​មាន​ទោស ថា​គ្មាន​ទោស​ឡើយ។ ព្រះ‌អម្ចាស់​យាង​មក​ក្នុង​ខ្យល់​កំបុត‌ត្បូង និង​ខ្យល់​ព្យុះ​សង្ឃរា ពពក*​ជា​ធូលី​ដី​ដែល​ហុយ​នៅ​ក្រោម ព្រះ‌បាទា​របស់​ព្រះអង្គ។ ព្រះអង្គ​គំរាម​សមុទ្រ សមុទ្រ​ក៏​រីង​ស្ងួត ព្រះអង្គ​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​អស់ ស្រុក​បាសាន និង​តំបន់​ភ្នំ​កើមែល​ត្រូវ​ហួត‌ហែង ហើយ​ផ្កា​នៅ​ភ្នំ​លីបង់​ក៏​ស្វិត​ស្រពោន​ដែរ ។ ភ្នំ​ធំៗ​រញ្ជួយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ព្រះអង្គ​ធ្វើ​ឲ្យ​ភ្នំ​តូចៗ​រលាយ។ ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី កក្រើក​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ពេល​ព្រះអង្គ​ខ្ញាល់ តើ​នរណា​អាច​ទ្រាំ‌ទ្រ​បាន? តើ​នរណា​អាច​តទល់​នឹង កំហឹង​របស់​ព្រះអង្គ​បាន? ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះអង្គ ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​កម្ទេច​ផ្ទាំង​ថ្ម។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ព្រះអង្គ​ជា​ជម្រក​នៅ​គ្រា​មាន​អាសន្ន ព្រះអង្គ​មើល​ថែ​ទាំ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត លើ​ព្រះអង្គ

ចែក​រំលែក
អាន ណាហ៊ូម 1

ណាហ៊ូម 1:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ចេស្តា​យ៉ាង​ខ្លាំង ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​ដល់​មនុស្ស​ឡើយ។ ផ្លូវ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ខ្យល់​កួច ហើយ​ក្នុង​ព្យុះ​សង្ឃរា ពពក​ទាំង‌ឡាយ​ជា​ធូលី​ហុយ​ពី​ព្រះ‌បាទ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ស្ដី​បន្ទោស​សមុទ្រ ក៏​ធ្វើ​ឲ្យ​គោក​ទៅ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ដែរ ចំណែក​ស្រុក​បាសាន ក៏​ហួត​ហែង ព្រម​ទាំង​ស្រុក​កើមែល​ដែរ ឯ​ផ្កា​ព្រៃ​ល្បាណូន​ក៏​ស្រពោន។ ភ្នំ​ធំៗ​ទាំង‌ឡាយ​កក្រើក​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ក៏​រលាយ ផែន​ដី ពិភព​‌លោក​ទាំង​មូល និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​លោក​នេះ រំពើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។ តើ​មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ​បាន? តើ​អ្នក​ណា​នឹង​ធន់​នៅ​បានក្នុង​ពេល​ដែល សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌អង្គ​ឆួល​ឡើង? ឯ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ក៏​ចាក់​ចេញ​ដូច​ជា​ភ្លើង ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បែក​ខ្ចាយ ដោយ‌សារ​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​ល្អ ព្រះ‌អង្គ​ជា​ទី​ពឹង​មាំ‌មួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ព្រះ‌អង្គ​ជា​ទី​ពឹង។

ចែក​រំលែក
អាន ណាហ៊ូម 1

ណាហ៊ូម 1:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ចេស្តា​យ៉ាង​ធំ ទ្រង់​មិន​លះ‌លែង​ទោស​របស់​មនុស្ស​ឡើយ ឯ​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ខ្យល់​កួច ហើយ​ក្នុង​ព្យុះ​សង្ឃរា ពពក​ទាំង‌ឡាយ​ជា​ធូលី​ហុយ​ពី​ព្រះ‌បាទ​ទ្រង់ ទ្រង់​ស្តី​បន្ទោស​ដល់​សមុទ្រ ក៏​ធ្វើ​ឲ្យ​គោក​ទៅ ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ដែរ ចំណែក​ឯ​ស្រុក​បាសាន​ក៏​រោយ‌រៀវ​ចុះ ព្រម​ទាំង​ស្រុក​កើមែល​ផង ឯ​ផ្កា​របស់​ព្រៃ​ល្បាណូន​ក៏​ស្រពោន​ដែរ ភ្នំ​ធំ​ទាំង‌ឡាយ​កក្រើក​នៅ​ចំពោះ​ទ្រង់ ហើយ​អស់​ទាំង​ភ្នំ​តូច​ក៏​រលាយ​ទៅ ដី​រំពើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ទ្រង់ អើ ទាំង​លោកីយ នឹង​ទាំង​អស់​ដែល​អាស្រ័យ​នៅ​ក្នុង​លោក​ដែរ តើ​មាន​អ្នក​ណា​ដែល​អាច​នឹង​ឈរ​នៅ​មុខ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​បាន តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន ក្នុង​ពេល​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់​ឆួល​ឡើង ឯ​សេចក្ដី​ក្រោធ​របស់​ទ្រង់ នោះ​ក៏​ចាក់​ចេញ​ដូច​ជា​ភ្លើង ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បែក​សញ្ជែក​ដោយ‌សារ​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ទ្រង់​ជា​ទី​ពឹង​មាំ‌មួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ទ្រង់​ជា​ទី​ពឹង​ផ្អែក

ចែក​រំលែក
អាន ណាហ៊ូម 1