ណាហ៊ុម 1:3-7

ណាហ៊ុម 1:3-7 គកស១៦

ព្រះ‌យេហូវ៉ា​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ចេស្តា​យ៉ាង​ខ្លាំង ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​ដល់​មនុស្ស​ឡើយ។ ផ្លូវ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ខ្យល់​កួច ហើយ​ក្នុង​ព្យុះ​សង្ឃរា ពពក​ទាំង‌ឡាយ​ជា​ធូលី​ហុយ​ពី​ព្រះ‌បាទ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ស្ដី​បន្ទោស​សមុទ្រ ក៏​ធ្វើ​ឲ្យ​គោក​ទៅ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ដែរ ចំណែក​ស្រុក​បាសាន ក៏​ហួត​ហែង ព្រម​ទាំង​ស្រុក​កើមែល​ដែរ ឯ​ផ្កា​ព្រៃ​ល្បាណូន​ក៏​ស្រពោន។ ភ្នំ​ធំៗ​ទាំង‌ឡាយ​កក្រើក​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ក៏​រលាយ ផែន​ដី ពិភព​‌លោក​ទាំង​មូល និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​លោក​នេះ រំពើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។ តើ​មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ​បាន? តើ​អ្នក​ណា​នឹង​ធន់​នៅ​បានក្នុង​ពេល​ដែល សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌អង្គ​ឆួល​ឡើង? ឯ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ក៏​ចាក់​ចេញ​ដូច​ជា​ភ្លើង ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បែក​ខ្ចាយ ដោយ‌សារ​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​ល្អ ព្រះ‌អង្គ​ជា​ទី​ពឹង​មាំ‌មួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ព្រះ‌អង្គ​ជា​ទី​ពឹង។

អាន ណាហ៊ុម 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ណាហ៊ុម 1:3-7