ម៉ាកុស 7:1-3
ម៉ាកុស 7:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយមក មានពួកផារិស៊ី និងអាចារ្យខ្លះដែលមកពីក្រុងយេរូសាឡិម បាននាំគ្នាមករកព្រះអង្គ។ គេឃើញសិស្សរបស់ព្រះអង្គខ្លះបរិភោគទាំងដៃមិនស្អាត គឺមិនបានលាងដៃ ដ្បិតពួកផារិស៊ី និងពួកយូដាទាំងអស់ គេមិនបរិភោគឡើយ ប្រសិនបើមិនបានលាងដៃយ៉ាងហ្មត់ចត់ជាមុន ដោយព្រោះកាន់តាមទំនៀមទម្លាប់របស់ចាស់បុរាណ។
ម៉ាកុស 7:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានពួកខាងគណៈផារីស៊ី* និងអាចារ្យ*ខ្លះ នាំគ្នាមកពីក្រុងយេរូសាឡឹមទៅជួបព្រះយេស៊ូ។ គេឃើញសិស្ស*របស់ព្រះអង្គខ្លះបរិភោគអាហារ ដោយដៃមិនបរិសុទ្ធ* គឺគេពុំបានលាងដៃជាមុន។ ធម្មតា ពួកផារីស៊ី និងជនជាតិយូដាទាំងអស់ តែងតែធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់មុននឹងបរិភោគ តាមទំនៀមទម្លាប់របស់ចាស់បុរាណ។
ម៉ាកុស 7:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះពួកផារិស៊ី នឹងអ្នកខ្លះក្នុងពួកអាចារ្យ ដែលមកពីក្រុងយេរូសាឡិម គេប្រជុំគ្នាឯទ្រង់ កាលគេឃើញពួកសិស្សទ្រង់ខ្លះបរិភោគទាំងដៃមិនស្អាត គឺមិនបានលាងចេញ នោះក៏ចោទប្រកាន់ទោស ដ្បិតពួកផារិស៊ី នឹងពួកយូដាទាំងអស់គ្នា គេមិនដែលបរិភោគឡើយ ទាល់តែបានដុសលាងដៃយ៉ាងស្អាតអស់ពីចិត្តជាមុនសិន ដោយកាន់តាមសណ្តាប់ពីបុរាណរបស់ពួកចាស់ទុំ