ម៉ាកុស 3:31-35

ម៉ាកុស 3:31-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ មាតា និង​បងប្អូន​របស់​ព្រះ‌យេស៊ូ​មក​ដល់ ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ ហើយ​ចាត់​គេ​ឲ្យ​ចូល​មក​ហៅ​ព្រះអង្គ។ បណ្ដា‌ជន​ដែល​អង្គុយ​នៅ​ជុំ‌វិញ​ព្រះ‌យេស៊ូ ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ ម្ដាយ និង​បងប្អូន​លោក មក​រក​លោក​នៅ​ខាង​ក្រៅ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ? នរណា​ជា​បងប្អូន​ខ្ញុំ?»។ ព្រះអង្គ​ទត​មើល​ទៅ​មនុស្ស​ដែល​នៅ​ជុំ‌វិញ​ព្រះអង្គ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បងប្អូន​របស់​ខ្ញុំ ដ្បិត​អ្នក​ណា​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ជា​បងប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។

ចែក​រំលែក
អាន ម៉ាកុស 3

ម៉ាកុស 3:31-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ មាតា និង​បង‌ប្អូន​របស់​ព្រះ‌អង្គ​មក​ដល់ ឈរ​នៅ​ខាង​ក្រៅ ហើយ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ព្រះ‌អង្គ។ បណ្ដាជន​ដែល​អង្គុយ​នៅ​ជុំ​វិញ​ព្រះ‌អង្គ គេ​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ ម្តាយ និង​បង‌ប្អូន​របស់​លោក​គ្រូ មក​រក​លោក​គ្រូ​នៅ​ខាង​ក្រៅ!»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ថា៖ «តើ​អ្នក​ណា​ជា​ម្តាយ និង​ជា​បង‌ប្អូន​របស់​ខ្ញុំ?» ព្រះ‌អង្គ​ទត​ទៅ​អស់​អ្នក​ដែល​អង្គុយ​នៅ​ជុំ​វិញ​ព្រះ‌អង្គ រួច​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្តាយ និង​បង‌ប្អូន​របស់​ខ្ញុំ! ដ្បិត​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ អ្នក​នោះ​ជា​បង‌ប្អូន​ប្រុស​ស្រី និង​ជា​ម្តាយ​របស់​ខ្ញុំ»។

ចែក​រំលែក
អាន ម៉ាកុស 3