ម៉ាកុស 16:17-20

ម៉ាកុស 16:17-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទី​សម្គាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា ក្នុង​នាម​ខ្ញុំ គេ​នឹង​ដេញ​អារក្ស ហើយ​គេ​នឹង​និយាយ​ភាសា​ថ្មី។ គេ​នឹង​ចាប់​កាន់​ពស់​បាន ឬ​បើ​គេ​ផឹក​អ្វី​ពុល នោះ​នឹង​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​គេ​ឡើយ គេ​នឹង​ដាក់​ដៃ​លើ​អ្នក​ជំងឺ ហើយ​អ្នក​ជំងឺ​នឹង​បាន​ជា​សះ​ស្បើយ»។ ដូច្នេះ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​រួច​ហើយ ព្រះ​ក៏​លើក​ព្រះ‌អម្ចាស់​យេស៊ូវ​ឡើង​ទៅ​ស្ថាន‌សួគ៌ ឲ្យ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ រីឯ​ពួក​សិស្ស​ក៏​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​គ្រប់​ទី​កន្លែង ហើយ​ព្រះ‌អម្ចាស់​ក៏​ធ្វើ​ការ​ជា​មួយ​គេ ទាំង​បញ្ជាក់​ព្រះ‌បន្ទូល ដោយ​ទី​សម្គាល់​ដែល​អម​ជា​មួយ។ អាម៉ែន។:៚

ចែក​រំលែក
អាន ម៉ាកុស 16

ម៉ាកុស 16:17-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អស់​អ្នក​ដែល​ជឿ​នឹង​ធ្វើ​ទី​សម្គាល់​ទាំង​នេះ គឺ​គេ​នឹង​ដេញ​អារក្ស​ក្នុង​នាម​ខ្ញុំ គេ​និយាយ​ភាសា​ថ្មី។ ប្រសិន​បើ​គេ​កាន់​ពស់ ឬ​ផឹក​អ្វី​ដែល​មាន​ជាតិ​ពុល ក៏​គេ​ពុំ​មាន​គ្រោះ​ថ្នាក់​អ្វី​ដែរ។ ប្រសិន​បើ​គេ​ដាក់​ដៃ​លើ​អ្នក​ជំងឺ អ្នក​ជំងឺ​នឹង​ជា​សះ‌ស្បើយ»។ កាល​ព្រះ‌អម្ចាស់​យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​រួច​ហើយ ព្រះ‌ជាម្ចាស់​លើក​ព្រះអង្គ​ឡើង​ទៅ​ស្ថាន​បរម‌សុខ* ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ។ ពួក​សិស្ស​នាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង‌ល្អ​នៅ​គ្រប់​ទី​កន្លែង។ ព្រះ‌អម្ចាស់​ធ្វើ​ការ​រួម​ជា​មួយ​គេ ទាំង​បញ្ជាក់​ព្រះ‌បន្ទូល ដោយ​សម្តែង​ទី​សម្គាល់​ផ្សេងៗ​ជាប់​ជា​មួយ​ផង។]

ចែក​រំលែក
អាន ម៉ាកុស 16

ម៉ាកុស 16:17-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​នឹង​ចេះ​និយាយ​ភាសា​ថ្មី នឹង​ចាប់​កាន់​ពស់​បាន ឬ​បើ​គេ​ផឹក​អ្វី​ពុល នោះ​មិន​ធ្វើ​ឲ្យ​អន្តរាយ​ទេ ហើយ​គេ​នឹង​ដាក់​ដៃ​លើ​មនុស្ស​ជំងឺ​ឲ្យ​បាន​ជា​ផង។ ដូច្នេះ ក្រោយ​ដែល​ព្រះ‌អម្ចាស់​បាន​មាន​បន្ទូល​នឹង​គេ​រួច​ហើយ នោះ​ព្រះវរ‌បិតា​បាន​ទទួល​ទ្រង់​ឡើង​ទៅ​ស្ថាន‌សួគ៌​វិញ ឲ្យ​គង់​នៅ​ខាង​ស្តាំ ឯ​ពួក​សិស្ស គេ​ចេញ​ទៅ​ប្រកាស​ប្រាប់​នៅ​សព្វ​គ្រប់​អន្លើ ដោយ​មាន​ព្រះ‌អម្ចាស់​ធ្វើ​ការ​ជា​មួយ ទាំង​បញ្ជាក់​ព្រះ‌បន្ទូល ដោយ​ទី​សំគាល់​ដែល​កើត​មក​តាម​ក្រោយ​ផង។ អាម៉ែន។:៚

ចែក​រំលែក
អាន ម៉ាកុស 16