ទីសម្គាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា ក្នុងនាមខ្ញុំ គេនឹងដេញអារក្ស ហើយគេនឹងនិយាយភាសាថ្មី។ គេនឹងចាប់កាន់ពស់បាន ឬបើគេផឹកអ្វីពុល នោះនឹងមិនមានគ្រោះថ្នាក់អ្វីដល់គេឡើយ គេនឹងដាក់ដៃលើអ្នកជំងឺ ហើយអ្នកជំងឺនឹងបានជាសះស្បើយ»។ ដូច្នេះ ក្រោយពីព្រះអង្គមានព្រះបន្ទូលទៅគេរួចហើយ ព្រះក៏លើកព្រះអម្ចាស់យេស៊ូវឡើងទៅស្ថានសួគ៌ ឲ្យគង់នៅខាងស្តាំព្រះហស្តរបស់ព្រះអង្គ។ រីឯពួកសិស្សក៏ចេញទៅប្រកាសដំណឹងល្អគ្រប់ទីកន្លែង ហើយព្រះអម្ចាស់ក៏ធ្វើការជាមួយគេ ទាំងបញ្ជាក់ព្រះបន្ទូល ដោយទីសម្គាល់ដែលអមជាមួយ។ អាម៉ែន។:៚
អាន ម៉ាកុស 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 16:17-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ