ម៉ាកុស 11:12-17

ម៉ាកុស 11:12-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​បន្ទាប់ ព្រះអង្គ​យាង​ចេញ​ពី​ភូមិ​បេតថា‌នី ពេល​នោះ ព្រះអង្គ​ឃ្លាន។ ព្រះអង្គ​ទត​ឃើញ​ឧទុម្ពរ*​មួយ​ដើម​ពី​ចម្ងាយ មាន​ស្លឹក​ខៀវ​ខ្ចី ព្រះអង្គ​ក៏​យាង​តម្រង់​ទៅ ក្រែង​លោ​មាន​ផ្លែ។ ពេល​ព្រះអង្គ​យាង​ទៅ​ជិត ព្រះអង្គ​ទត​ឃើញ​មាន​តែ​ស្លឹក​ប៉ុណ្ណោះ ដ្បិត​ពុំ​ទាន់​ដល់​រដូវ​ឧទុម្ពរ​ផ្លែ​នៅ​ឡើយ​ទេ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ គ្មាន​នរណា​បរិ‌ភោគ​ផ្លែ​របស់​ឯង​ទៀត​ឡើយ!»។ ពួក​សិស្ស*​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ព្រះ‌យេស៊ូ​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ពួក​សិស្ស ព្រះអង្គ​យាង​ចូល​ក្នុង​ព្រះ‌វិហារ ហើយ​ដេញ​អ្នក​លក់​ដូរ​ចេញ។ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ប្ដូរ​ប្រាក់ ផ្ដួល​កៅ‌អី​របស់​អ្នក​លក់​ព្រាប។ ព្រះអង្គ​មិន​ឲ្យ​នរណា​លី​សែង​អីវ៉ាន់​កាត់​ទីធ្លា​ព្រះ‌វិហារ*​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ប្រៀន‌ប្រដៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា: ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​ដំណាក់ សម្រាប់​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ​អធិស្ឋាន* តែ​អ្នក​រាល់​គ្នា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ »។

ចែក​រំលែក
អាន ម៉ាកុស 11

ម៉ាកុស 11:12-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​បន្ទាប់ ពេល​គេ​ចេញ​ពី​ភូមិ​បេថា‌នី ព្រះ‌អង្គ​ឃ្លាន។ ពេល​ព្រះ‌អង្គ​ទត​ឃើញ​ដើម​ល្វា​មួយ​ដើម​ពី​ចម្ងាយ ដែល​មាន​ស្លឹក ព្រះ‌អង្គ​ក៏​យាង​ទៅ​មើល ក្រែង​រក​បាន​ផ្លែ​ខ្លះ។ កាល​ព្រះ‌អង្គ​យាង​ទៅ​ជិត ទ្រង់​ទត​ឃើញ​មាន​តែ​ស្លឹក​ប៉ុណ្ណោះ ព្រោះ​មិន​ទាន់​ដល់​រដូវ​ល្វា​ផ្លែ​នៅ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ដើម​ល្វា​នោះ​ថា៖ «សូម​កុំ​ឲ្យ​អ្នក​ណា​បរិ‌ភោគ​ផ្លែ​ពី​ឯង​ទៀត​ឡើយ»។ ពួក​សិស្ស​ព្រះ‌អង្គ​ក៏​ឮ។ កាល​គេ​មក​ដល់​ក្រុង​យេរូ‌សាឡិម ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​ចាប់​ផ្ដើម​ដេញ​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​របស់​ពួក​អ្នក​ដូរ​ប្រាក់ និង​កៅ​អី​របស់​ពួក​អ្នក​លក់​ព្រាប ហើយ​ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ណា​ម្នាក់​លី​សែង​អ្វី​ឆ្លង​កាត់​ព្រះ‌វិហារ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​បង្រៀន​គេ​ថា៖ «តើ​គ្មាន​សេចក្តី​ចែង​ទុក​មក​ទេ​ឬ​ថា "ដំណាក់​របស់​យើង ត្រូវ​ហៅ​ថា​ជា​ដំណាក់ សម្រាប់​អស់​ទាំង​សាសន៍​អធិស្ឋាន ?" ប៉ុន្តែ អ្នក​រាល់​គ្នា​យក​ដំណាក់​នេះ ធ្វើ​ជា​រោង​ចោរ ទៅ​វិញ»។

ចែក​រំលែក
អាន ម៉ាកុស 11

ម៉ាកុស 11:12-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ថ្ងៃ​ស្អែក​ឡើង កាល​បាន​ចេញ​ពី​បេថានី​មក នោះ​ទ្រង់​ក៏​ឃ្លាន ទ្រង់​ទត​ឃើញ​ដើម​ល្វា​១​ពី​ចំងាយ ដែល​មាន​សន្លឹក រួច​ទ្រង់​យាង​ទៅ​មើល ក្រែង​រក​បាន​ផ្លែ​ខ្លះ តែ​កាល​ទៅ​ដល់ នោះ​ឃើញ​មាន​តែ​ស្លឹក​ទទេ ព្រោះ​មិន​ទាន់​ដល់​រដូវ​នៅ​ឡើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ដើម​នោះ​ថា កុំ​ឲ្យ​អ្នក​ណា​ស៊ី​ផ្លែ​ឯង​ទៀត​ជា​រៀង​រាប​ដរាប​ទៅ ពួក​សិស្ស​ទ្រង់​ក៏​ឮ។ ព្រះ‌យេស៊ូវ ទ្រង់​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម កាល​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ហើយ នោះ​ក៏​តាំង​ដេញ​ពួក​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​របស់​ពួក​អ្នក​ដែល​ដូរ​ប្រាក់ នឹង​ជើងម៉ា​នៃ​ពួក​អ្នក​លក់​ព្រាប ក៏​មិន​ព្រម​ឲ្យ​អ្នក​ណា​លី‌សែង​អ្វី​ដើរ​កាត់​ព្រះ‌វិហារ​ឡើយ ទ្រង់​បង្រៀន​គេ​ថា តើ​គ្មាន​សេចក្ដី​ចែង​ទុក​មក​ទេ​ឬ​អី​ថា «ដំណាក់​អញ​ត្រូវ​ហៅ​ជា​ទី​អធិស្ឋាន សំរាប់​គ្រប់​អស់​ទាំង​សាសន៍» ប៉ុន្តែ​អ្នក​រាល់​គ្នា​បាន​យក ធ្វើ​ជា​រោង​ចោរ​វិញ

ចែក​រំលែក
អាន ម៉ាកុស 11