ម៉ាកុស 11:12-17

ម៉ាកុស 11:12-17 គកស១៦

នៅ​ថ្ងៃ​បន្ទាប់ ពេល​គេ​ចេញ​ពី​ភូមិ​បេថា‌នី ព្រះ‌អង្គ​ឃ្លាន។ ពេល​ព្រះ‌អង្គ​ទត​ឃើញ​ដើម​ល្វា​មួយ​ដើម​ពី​ចម្ងាយ ដែល​មាន​ស្លឹក ព្រះ‌អង្គ​ក៏​យាង​ទៅ​មើល ក្រែង​រក​បាន​ផ្លែ​ខ្លះ។ កាល​ព្រះ‌អង្គ​យាង​ទៅ​ជិត ទ្រង់​ទត​ឃើញ​មាន​តែ​ស្លឹក​ប៉ុណ្ណោះ ព្រោះ​មិន​ទាន់​ដល់​រដូវ​ល្វា​ផ្លែ​នៅ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ដើម​ល្វា​នោះ​ថា៖ «សូម​កុំ​ឲ្យ​អ្នក​ណា​បរិ‌ភោគ​ផ្លែ​ពី​ឯង​ទៀត​ឡើយ»។ ពួក​សិស្ស​ព្រះ‌អង្គ​ក៏​ឮ។ កាល​គេ​មក​ដល់​ក្រុង​យេរូ‌សាឡិម ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​ចាប់​ផ្ដើម​ដេញ​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​របស់​ពួក​អ្នក​ដូរ​ប្រាក់ និង​កៅ​អី​របស់​ពួក​អ្នក​លក់​ព្រាប ហើយ​ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ណា​ម្នាក់​លី​សែង​អ្វី​ឆ្លង​កាត់​ព្រះ‌វិហារ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​បង្រៀន​គេ​ថា៖ «តើ​គ្មាន​សេចក្តី​ចែង​ទុក​មក​ទេ​ឬ​ថា "ដំណាក់​របស់​យើង ត្រូវ​ហៅ​ថា​ជា​ដំណាក់ សម្រាប់​អស់​ទាំង​សាសន៍​អធិស្ឋាន ?" ប៉ុន្តែ អ្នក​រាល់​គ្នា​យក​ដំណាក់​នេះ ធ្វើ​ជា​រោង​ចោរ ទៅ​វិញ»។

អាន ម៉ាកុស 11