មីកា 6:16
មីកា 6:16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។
មីកា 6:16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកធ្វើតាមច្បាប់របស់ស្ដេចអ៊ុមរី និងប្រព្រឹត្តតាមអំពើទាំងប៉ុន្មាន ដែលរាជវង្សស្ដេចអហាប់ធ្លាប់ប្រព្រឹត្ត អ្នករស់នៅតាមទម្លាប់របស់ពួកគេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវតក់ស្លុត ហើយអ្នកក្រុងត្រូវគេប្រមាថមាក់ងាយ។ អ្នករាល់គ្នានឹងរងនូវភាពអាម៉ាស់នៃប្រជាជន របស់យើង»។
មីកា 6:16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីព្រោះមនុស្សទាំងឡាយកាន់តាមតែបញ្ញត្តច្បាប់របស់ស្តេចអំរី ព្រមទាំងតាមអស់ទាំងអំពើរបស់ពួកវង្សស្តេចអ័ហាប់ផង ឯងរាល់គ្នាតែងដើរតាមសេចក្ដីប្រឹក្សារបស់គេដែរ ឲ្យអញបានធ្វើឲ្យឯងត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅក្នុងឯង ត្រឡប់ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ឯងនឹងត្រូវរងទ្រាំសេចក្ដីត្មះតិះដៀលនៃរាស្ត្រអញ។