ម៉ាថាយ 7:7-11

ម៉ាថាយ 7:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ចូរ​សូម នោះ​នឹង​ឲ្យ​មក​អ្នក ចូរ​ស្វែង​រក នោះ​អ្នក​នឹង​បាន​ឃើញ ចូរ​គោះ នោះ​នឹង​បើក​ឲ្យ​អ្នក។ ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​នឹង​បាន​ទទួល អ្នក​ណា​ដែល​រក នោះ​នឹង​បាន​ឃើញ ក៏​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សូម​នំបុ័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ទៅ​កូន? ឬ​បើ​កូន​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​ទៅ​កូន​ឬ? ដូច្នេះ បើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់ ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​របស់​ខ្លួន​ទៅ​ហើយ ចុះ​ចំណង់​បើ​ព្រះ‌វរបិតា​របស់​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ​ដល់​អស់​អ្នក​ដែល​សូម លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត!»

ចែក​រំលែក
អាន ម៉ាថាយ 7

ម៉ាថាយ 7:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ចូរ​សុំ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ចូរ​ស្វែង​រក នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះអង្គ​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន ដ្បិត​អ្នក​ណា​សុំ អ្នក​នោះ​តែងតែ​ទទួល អ្នក​ណា​ស្វែង​រក អ្នក​នោះ​តែងតែ​ឃើញ ហើយ​គេ​តែងតែ​បើក​ទ្វារ​ឲ្យ​អ្នក​ដែល​គោះ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​នំប៉័ង មិន​ដែល​មាន​នរណា​យក​ដុំ​ថ្ម​ឲ្យ​វា​ឡើយ ហើយ​បើ​កូន​សុំ​ត្រី ក៏​មិន​ដែល​មាន​នរណា​យក​ពស់​អសិ‌រពិស​ឲ្យ​វា​ដែរ។ សូម្បី​តែ​អ្នក​រាល់​គ្នា ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* តើ​ព្រះអង្គ​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អៗ​ឲ្យ​អស់​អ្នក​ដែល​ទូល​សូម​ពី​ព្រះអង្គ យ៉ាង​ណា​ទៅ​ទៀត!»។

ចែក​រំលែក
អាន ម៉ាថាយ 7

ម៉ាថាយ 7:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ហើយ​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​កូន​សូម​នំបុ័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ដល់​វា ឬ​បើ​វា​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ​អី ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត

ចែក​រំលែក
អាន ម៉ាថាយ 7

ម៉ាថាយ 7:7-11

ម៉ាថាយ 7:7-11 គខប