ម៉ាថាយ 7:1-6

ម៉ាថាយ 7:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«កុំ​ថ្កោល​ទោស​អ្នក​ដទៃ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់​ថ្កោល​ទោស​អ្នក​រាល់​គ្នា បើ​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ‌ជាម្ចាស់​ក៏​នឹង​ថ្កោល​ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ។ ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​បងប្អូន តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ដូច្នេះ? បើ​មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក ម្ដេច​ក៏​អ្នក​និយាយ​ទៅ​បងប្អូន​ថា “ទុក​ឲ្យ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​អ្នក!” មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បងប្អូន​អ្នក​បាន។ កុំ​យក​អ្វីៗ​ដែល​ជា​របស់​វិសុទ្ធ* ទៅ​ឲ្យ​ឆ្កែ​ឡើយ ហើយ​ក៏​កុំ​បោះ​ត្បូង​ពេជ្រ​របស់​អ្នក​រាល់​គ្នា​នៅ​មុខ​ជ្រូក​ដែរ ក្រែង​លោ​វា​ជាន់​ឈ្លី រួច​បែរ​មក​ត្របាក់​ខាំ​អ្នក​រាល់​គ្នា​វិញ»។

ចែក​រំលែក
អាន ម៉ាថាយ 7

ម៉ាថាយ 7:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«កុំ​ថ្កោល​ទោស​គេ ដើម្បី​កុំ​ឲ្យ​ព្រះ‌ថ្កោល​ទោស​អ្នក ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ​នឹង​ថ្កោល​ទោស​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ​យ៉ាង​ណា អ្នក​នឹង​ទទួល​មក​វិញ​តាម​រង្វាល់​នោះ​ឯង។ ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កម្ទេច​នៅ​ក្នុង​ភ្នែក​បង‌ប្អូន​របស់​អ្នក តែ​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ដូច្នេះ? ឬ​ម្តេច​ក៏​អ្នក​និយាយ​ទៅ​បង‌ប្អូន​ថា "ចូរ​ឲ្យ​ខ្ញុំ​យក​កម្ទេច​ចេញ​ពី​ភ្នែក​អ្នក" តែ​មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ដូច្នេះ? មនុស្ស​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​របស់​ខ្លួន​ជា​មុន​សិន ទើប​អ្នក​នឹង​មើល​ឃើញ​ច្បាស់ ល្មម​នឹង​យក​កម្ទេច​ចេញ​ពី​ភ្នែក​បង‌ប្អូន​របស់​អ្នក​បាន។ កុំ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​ទៅ​ឆ្កែ ក៏​កុំ​បោះ​កែវ​មុក្តា​របស់​អ្នក​នៅ​មុខ​ជ្រូក ក្រែង​លោ​វា​ជាន់​ឈ្លី ហើយ​ត្រឡប់​មក​ខាំ​ត្របាក់​អ្នក»។

ចែក​រំលែក
អាន ម៉ាថាយ 7

ម៉ាថាយ 7:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កំទេច ដែល​នៅ​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម ដែល​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​សោះ​ដូច្នេះ ឬ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​និយាយ​នឹង​បង​ប្អូន​ថា ចូរ​ឲ្យ​អញ​យក​កំទេច​ពី​ភ្នែក​ឯង​ចេញ តែ​មើល មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​ខ្លួន​អ្នក​វិញ អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន​ដែរ។ កុំ​ឲ្យ​របស់​បរិសុទ្ធ​ដល់​ឆ្កែ ឬ​បោះ​កែវ‌មុក្តា​របស់​ខ្លួន នៅ​មុខ​ជ្រូក​ឡើយ ក្រែង​វា​ជាន់​ឈ្លី រួច​ត្រឡប់​ស្ទុះ​មក​ខ្វេះ​អ្នក​វិញ

ចែក​រំលែក
អាន ម៉ាថាយ 7

ម៉ាថាយ 7:1-6

ម៉ាថាយ 7:1-6 គខប