ម៉ាថាយ 4:23-25

ម៉ាថាយ 4:23-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​យាង​ទៅ​ពាស‌ពេញ​ក្នុង​ស្រុក​កាលីឡេ ព្រះ‌អង្គ​បង្រៀន​នៅ​តាម​សាលា​ប្រជុំ​របស់​ពួក​គេ ហើយ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ្យ ទាំង​ប្រោស​ជំងឺ​រោគា​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជា‌ជន​ឲ្យ​បាន​ជា។ ដូច្នេះ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ឮ​សុស‌សាយ​ពេញ​ស្រុក​ស៊ីរី​ទាំង​មូល ហើយ​គេ​នាំ​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ មាន​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។ មាន​មហា‌ជន​ច្រើន​កុះករ មក​ពី​ស្រុក​កាលីឡេ ស្រុក​ដេកាប៉ូល ក្រុង​យេរូ‌សាឡិម ស្រុក​យូដា និង​ពី​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ។

ចែក​រំលែក
អាន ម៉ាថាយ 4

ម៉ាថាយ 4:23-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​យាង​កាត់​ស្រុក​កាលី‌ឡេ​ទាំង​មូល ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*​របស់​ពួក​គេ ព្រះអង្គ​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌រាជ្យ* ហើយ​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​មនុស្ស​ពិការ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជា‌ជន​ឲ្យ​ជា​ផង។ ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ​ក៏​ល្បី​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ស្រុក​ស៊ីរី​ទាំង​មូល។ គេ​បាន​នាំ​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​កើត​ទុក្ខ​គ្រាំ‌គ្រា មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។ មាន​មហា‌ជន​ជា​ច្រើន​ពី​ស្រុក​កាលី‌ឡេ ស្រុក​ដេកា‌ប៉ូល ក្រុង​យេរូ‌សាឡឹម ស្រុក​យូដា និង​ពី​តំបន់​ខាង​នាយ​ទន្លេ​យ័រដាន់ នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ។

ចែក​រំលែក
អាន ម៉ាថាយ 4

ម៉ាថាយ 4:23-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេស៊ូវ ទ្រង់​យាង​គ្រប់​សព្វ​ក្នុង​ស្រុក​កាលី‌ឡេ ទ្រង់​បង្រៀន​ក្នុង​អស់​ទាំង​សាលា​ប្រជុំ ក៏​ប្រកាស​ដំណឹង​ល្អ​ពី​នគរ ព្រម​ទាំង​ប្រោស​ជំងឺ​គ្រប់​មុខ នឹង​អស់​ទាំង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​ជា​ផង ដំណឹង​ពី​ទ្រង់​បាន​ឮ​សុស‌សាយ​ទួទៅ ពេញ​ក្នុង​ស្រុក​ស៊ីរី គេ​ក៏​នាំ​អស់​ទាំង​មនុស្ស​ដែល​មាន​ជំងឺ​រោគា​គ្រាំ​គ្រា​ផ្សេងៗ ទាំង​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក នឹង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា មាន​មនុស្ស​កក‌កុញ​ជាប់​តាម​ទ្រង់ គឺ​ជា​មនុស្ស​ដែល​មក​ពី​ស្រុក​កាលី‌ឡេ ស្រុក​ដេកា‌ប៉ូល ពី​ក្រុង​យេរូ‌សាឡិម ពី​ស្រុក​យូដា ហើយ​ពី​ខាង​នាយ​ទន្លេ​យ័រដាន់។

ចែក​រំលែក
អាន ម៉ាថាយ 4